ថ្នាក់​ដឹក​នាំ​បក្ស​និង​រដ្ឋ​សំខាន់ៗចូល​រួម​កិច្ច​ប្រជុំ​ពិភាក្សា​នៃ​គណៈប្រតិភូតំណាង​ប្រជាជន​មួយ​ចំនួន​ដែល​ចូល​រួម​មហាសន្និបាត​លើក​ទី​១នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី​១៣
2018-03-08 11:11:56  cri  Web Editor:Zheng

 ព្រឹក​ថ្ងៃ​ទី​៧​ខែ​មីនា ថ្នាក់​ដឹក​នាំ​បក្ស​និង​រដ្ឋ​ចិន​សំខាន់ៗ​មាន​លោកស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន លោក​លីខឺឈាង​នាយករដ្ឋមន្រ្តី​ចិន លោក​Li Zhanshu លោកWang Yang លោកWang Hu ning លោកZhao Leji​លោកHan Zhengជា​ដើមដែល​ជា​សមាជិក​អចិន្រ្តៃយ៍​នៃ​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​បាន​ចូល​រួម​ដោយ​ឡែក​ពី​គ្នា​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​នៃ​គណៈប្រតិភូតំណាង​ប្រជាជន​មួយ​ចំនួន​ដែល​ចូល​រួម​មហាសន្និបាត​លើក​ទី​១នៃសភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី​១៣។

      ពេល​ចូល​រួម​កិច្ច​ប្រជុំ​ពិភាក្សា​នៃ​គណៈប្រតិភូ​តំណាង​ប្រជាជន​ខេត្ត​ចឺជាំង លោក​លីខឺឈាង​បាន​ថ្លែង​ថា សេចក្តី​ស្នើ​ច្បាប់​ស្តីពី​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​នេះគឺ​ជា​វិធាន​ការ​ដ៏​ធំ​និង​សំខាន់​មួយ​សម្រាប់​ការ​អនុវត្ត​ស្មារតី​នៃ​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​១៩​និង​ប្រកាន់​ខ្ជាប់​ការ​ធ្វើ​អភិបាលកិច្ច​ជាតិ​តាម​រដ្ឋធម្មនុញ្ញ​និង​ការ​កាន់​អំណាច​តាម​រដ្ឋ​ធម្ម​នុញ្ញ លោក​គាំទ្រ​ទាំង​ស្រុង​ចំពោះសេចក្តី​ព្រាង​ច្បាប់​អំពី​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ