​លោក​លីខឹឈាង​នាយក​រដ្ឋមន្ត្រី​ចិន​​គូស​បញ្ជាក់​ថា ត្រូវ​​ប្រមូល​កម្លាំង​ធ្វើ​កំណែ​ទម្រង់ បើក​ទូលាយ​និង​ច្នៃ​ប្រឌិត​ថ្មី​ ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ទទួល​បាន​ការ​អភិវឌ្ឍ​ជា​និរន្តរភាព​និង​កែ​លំអ​ជីវិភាព​រស់​នៅ​របស់​ប្រជាជន​
2018-03-07 14:58:58  cri  Web Editor:Guo

      រសៀល​ថ្ងៃទី ៦ ខែ​មីនា លោក លីខឹឈាង នាយក​រដ្ឋមន្ត្រី​ចិន​បាន​អញ្ជើញ​​ចូលរួម​សនិ្នសីទ​នៃ​គណៈប្រតិភូ​តំណាង​ប្រជាជន​​ខេត្ត​ក្វាងស៊ី​នៃ​មហាសន្និបាត​លើក​ទី​មួយ​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី ១៣ ដើម្បី​ពិនិត្យ​​ពិភាក្សា​អំពី​របាយការណ៍​ការងារ​រដ្ឋាភិបាល​ ។

      ថ្លែង​​ក្នុង​សនិ្នសីទ លោក​បាន​លើក​ឡើង​​ថា ក្នុង​រយៈ​ពេល​៥​ឆ្នាំ​កន្លង​ទៅ ក្រោម​ការ​ដឹក​នាំ​ដ៏​រឹង​មាំ​របស់​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ដែល​មាន​លោក ស៊ីជីនភីង​ ជា​ប្រមុខ​ស្នូល ការ​អភិវឌ្ឍ​របស់​ប្រទេស​ចិន​ទទួល​បាន​សមិទ្ធផល​ជា​ប្រវតិ្តសាស្ត្រ និង​មាន​ការ​ផ្លាស់​ប្តូរ​ជា​ប្រវតិ្តសាស្ត្រ​ផងដែរ ដោយ​ឡែក​ខេត្ត​ក្វាងស៊ី​​ទទួល​បាន​ស្នាដៃ​ក្នុងការ​អភិវឌ្ឍ​ដែល​​បាន​មក​ដោយ​មិន​ងាយ​​និង​មាន​តម្លៃ​ពន់​ពេក​ដែល​មាន​សូចនាករ​​សេដ្ឋកិច្ច​​សំខាន់​ៗ​ខ្ពស់​ជាង​មធ្យមភាគ​របស់​ទូទាំង​ប្រទេស​ ។ ឆ្នាំ​នេះ ភារកិច្ច​ធ្វើ​កំណែ​ទម្រង់​និង​អភិវឌ្ឍ​នៅ​តែ​មាន​ឧបសគ្គ​ធំៗ​ជា​ច្រើន​ ពួក​យើង​ត្រូវ​អនុវត្ត​យ៉ាង​ប្រាកដ​ប្រជា​នូវ​ស្មារតី​នៃ​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី ១៩​ឲ្យ​បាន​ល្អ ចាត់​ទុក​គំនិត​សង្គម​និយម​ប្រកប​ដោយ​លក្ខណៈ​ពិសេស​ប្រទេស​ចិន​ក្នុង​យុគសម័យ​ថ្មី​របស់​លោកស៊ីជីនភីង ជា​គោលការណ៍​​ណែនាំ ព្រម​និង​អនុលោម​តាម​សំណូមពរ​​ធ្វើ​ការ​អភិវឌ្ឍ​ដែល​ប្រកប​ដោយ​គុណភាព​ខ្ពស់ ខំ​ប្រឹង​រិះ​រក​វិធីសាស្ត្រ​ល្អ​សម្រាប់​ការ​អភិវឌ្ឍ​ និង​ផ្តោត​សំខាន់​ទៅ​លើ​ប្រសិទ្ធភាព​ជាក់​ស្តែង​នៃ​ការ​អភិវឌ្ឍ ក៏​ដូច​ជា​រៀបចំ​និង​ចាត់​ចែង​ការងារ​គ្រប់​ផ្នែក​​ឲ្យ​បាន​ល្អ​ ដើម្បី​រក្សា​កំណើន​ដោយ​នឹងនរ ជំរុញ​កំណែ​ទម្រង់ កែ​សម្រួល​រចនា​សម័្ពន្ធ ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជាជន​និង​បង្ការ​ហានិភ័យ​ជា​ដើម ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ