លោក​ស៊ី ជីនភីង ប្រធាន​រដ្ឋ​ចិន​​អញ្ជើញ​ចូលរួមកិច្ច​ប្រជុំ​ពិភាក្សា​នៃ​គណៈប្រតិភូ​តំណាង​ប្រជាជន​ខេត្ត​ម៉ុងហ្គោលី​ក្នុង
2018-03-06 15:24:39  cri  Web Editor:Zhai

     ​នៅ​​ថ្ងៃទី ៥ ខែមីនា​ដែល​ជា​ថ្ងៃ​​បើក​ធ្វើ​មហាសន្និបាត​លើក​ទី​មួយ​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេសចិននីតិកាល​ទី ១៣ លោក​ស៊ី ជីនភីង អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​និង​ជា​ប្រធាន​រដ្ឋ​ចិន​បាន​អញ្ជើញ​ចូលរួម​​​កិច្ច​ប្រជុំ​ពិភាក្សារបស់​គណៈប្រតិភូ​តំណាង​ប្រជាជន​ខេត្ត​ម៉ុងហ្គោលី​ក្នុងក្នុង​អំឡុង​​​មហាសន្និបាត​លើក​ទី​មួយ​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេសចិននីតិកាល​ទី ១៣ ។ លោក​ស៊ី ជីនភីងបាន​ផ្តល់​ជាអនុសាសន៍​មាន​តម្លៃ​អំពី​ការ​អភិវឌ្ឍ​ភូមិភាគស្វយ័ត​ជនជាតិ​ម៉ុងហ្គោលី​ក្នុង​ ដោយ​គូស​បញ្ជាក់​​ថា ត្រូវ​ផ្តោត​សំខាន់​លើ​ការ​ច្នៃ​ប្រឌិត​ថ្មី ខិត​ខំ​តស៊ូ​​ បំពេញ​ភារកិច្ច​ជួយ​យក​អាសា​​គ្នា​ទៅវិញ​ទៅ​មក ​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ក្នុង​ន័យ​ជំរុញ​យ៉ាងប្រាកដ​ប្រជា​​នូវ​​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចប្រកប​ដោយ​​ប្រសិទ្ធភាព​ខ្ពស់​​ ជម្នះ​លើ​ឧបសគ្គ​​នៃ​​ការលុប​​​បំបាត់​ភាព​ក្រី​ក្រ និង​ជំរុញ​យ៉ាង​ប្រាកដ​ប្រជា​​នូវ​សាមគ្គីភាព​នៃ​ប្រជាជាតិ​និង​ការពារ​​ព្រំដែនឲ្យ​​មានស្ថិរភាព​​ ដើម្បី​ធ្វើ​ឲ្យ​តំបន់​ព្រំដែន​ដែលស្ថិត​នៅ​ភាគ​ខាង​ជើង​នៃប្រទេស​ចិន​មាន​ភាព​កាន់តែ​ស្រស់​ស្អាត​ថែម​ទៀត ៕​

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ