ឈានចូល​យុគសម័យថ្មី​ ការងារ​រដ្ឋាភិបាល​ត្រូវ​មាន​បរិយាកាស​និង​ការ​អនុវត្ត​ថ្មី​​ក្នុង​ឆ្នាំ​ថ្មី
2018-03-05 10:43:35  cri  Web Editor:Sun

ឈានចូល​យុគសម័យថ្មី​ ការងារ​រដ្ឋាភិបាល​ត្រូវ​មាន​បរិយាកាស​និង​ការ​អនុវត្ត​ថ្មី​​ក្នុង​ឆ្នាំ​ថ្មី ។

ជំរុញ​ដោយ​គ្រប់ជ្រុងជ្រោយ​នូវ​ការ​អនុវត្ត​គោលនយោបាយអនុលោម​​តាម​រដ្ឋ​ធម្មនុញ្ញ​និង​ច្បាប់ ។

បង្កើន​ការកសាង​បរិយាកាស​ល្អ​និង​ស្អាត​ស្អំ​នៅ​​ផ្ទៃ​ក្នុង​បក្សកុម្មុយនិស្ត​ចិន​ ។

​លើក​កម្ពស់​ប្រសិទ្ធភាពការងារ​នៃ​​រដ្ឋាភិបាលដោយ​គ្រប់ជ្រុង​ជ្រោយ​​ ដើម្បី​បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋាភិបាល​ដែលបញ្ជាក់ច្បាស់​ពី​​មុខងារនិង​ទំនួល​ខុសត្រូវ​ និង​អនុវត្ត​គោល​នយោបាយ​តាម​ច្បាប់​ ក្នុងន័យ​បង្កើន​ប្រសិទ្ធភាព​ប្រតិបត្តិ​នៃ​រដ្ឋាភិបាល​ដែល​​ប្រជាជន​​អាចជឿទុកចិត្ត​បាន​ ។

    ការអភិវឌ្ឍរបស់ប្រទេស​​ចិននិង​បណ្តា​ប្រទេស​នានា​លើពិភពលោក​មានភាព​ស្អិតល្មួត​និង​រួម​វាសនា​តែមួយ​ ។ ប្រទេស​ចិន​នឹងបន្ត​​ប្រកាន់​ខ្ជាប់មិន​ងាក​រេ​នូវ​ការ​ដើរ​តាម​ផ្លូវ​អភិវឌ្ឈន៍​ប្រកប​ដោយ​សន្តិភាព​ ជំរុញ​ការ​បង្កើត​ទំនាក់ទំនង​អន្តរជាតិបែប​ថ្មី​ ​ចូលរួមយ៉ាង​សកម្ម​នូវ​ការ​ធ្វើ​​កំណែទម្រង់​និង​ធ្វើឲ្យ​មានភាពល្អពេញ​លេញនៃ​អភិបាលកិច្ច​របស់​​ពិភពលោក​ ​ខិតខំប្រឹងប្រែង​ដើម្បីកសាង​សេដ្ឋកិច្ច​ពិភពលោក​បែប​បើកទូលាយ​ ជំរុញ​កិច្ច​សហប្រតិបត្តិការ​ប្រកប​ដោយភាព​​ស៊ីចង្វាក់​គ្នា​ជាមួយ​ប្រទេស​សំខាន់​ៗ ធ្វើ​ឲ្យ​មានភាពស៊ីជម្រៅ​នូវ​មិត្តភាពដែល​មាន​ភាព​សុខដុមរមនា​​​និង​ការ​អភិវឌ្ឍ​​ជាមួយ​បណ្តា​ប្រទេស​ជិតខាង​ និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​និង​សាមគ្គីភាព​ជាមួយ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ។ រៀបចំ​ធ្វើ​ឲ្យបាន​ល្អ​នូវ​សន្និសីទ​ប្រចាំ​ឆ្នាំ​នៃ​វេទិកា​អាស៊ី​ក្រុង​ប៉អៅ ​សន្និសីទកំពូល​អង្គការ​សហប្រតិបត្តិការ​សៀងហៃ សន្និសីទ​កំពូលនៃ​​វេទិកា​សហប្រតិបត្តិការ​ចិន​-អាហ្វ្រិក​​ ។ បន្ត​ដើរតួនាទី​ជា​ប្រទេស​សំខាន់​ដែលមាន​ទំនួល​​ខុសត្រូវ​ក្នុងការ​ដោះស្រាយ​បញ្ហា​ក្តៅនៃ​​អន្តរជាតិ​និង​តំបន់​ ។ ធ្វើ​ឲ្យ​មានភាព​ល្អ​ពេញលេញ​នូវ​ប្រព័ន្ធធានាផ្នែក​សន្តិសុខ​ សិទ្ធិនិង​ផលប្រយោជន៍នៅ​បរទេស​​ ។ ប្រទេស​ចិន​រីករាយ​រួម​សហការ​ជាមួយ​បណ្តាប្រទេស​នានា​ ក្នុង​ន័យ​ធ្វើ​កិច្ច​ខិតខំប្រឹងប្រែង​ដើម្បី​ជំរុញ​ការកសាង​សហគមន៍រួម​វាសនា​តែមួយរបស់​​មនុស្ស​ជាតិ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ