លើកកម្ពស់​កម្រិត​ធានានិង​កែលម្អ​ជីវភាព​រស់នៅ​របស់​ប្រជាជន​
2018-03-05 10:34:59  cri  Web Editor:Sun

៩ , លើកកម្ពស់​កម្រិត​ធានានិង​កែលម្អ​ជីវភាព​រស់នៅ​របស់​ប្រជាជន​។

 ផ្តោត​សំខាន់​ទៅលើ​ការជំរុញការ​​ប្រកបអាជីព​និង​បង្កើត​មុខរបរ​ ។​  ឆ្នាំ២០១៨ និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​សាលា​ឧត្តម​សិក្សា​​មានជាង​ ៨​ លាន​ ២ សែន​នាក់​ ដូច្នេះ​ត្រូវ​ជំរុញ​ពួក​គេ​ឲ្យ​ប្រកបអាជីព​តាម​គ្រប់​មធ្យោបាយ​ គាំទ្រ​ពួកគេឲ្យ​​បង្កើតមុខ​របរ​ផ្ទាល់​ខ្លួន​ ដើម្បី​​​ជំរុញ​ការ​ប្រកបអាជីព ។

បង្កើន​ប្រាក់​ចំណូល​របស់​ប្រជាជន​ក្នុងភាព​​នឹង​នរ​។

អភិវឌ្ឍ​ការអប់រំ​ប្រកបដោយភាព​​​យុត្តិធម៌និង​មាន​គុណភាព​ ។ ជំរុញធ្វើ​សមាហរណកម្ម​នៃ​​ការអប់រំ​ជា​កាតព្វកិច្ចតាម​ទី​ក្រុង​និង​ជនបទ​​ ការទម្លាក់​ថវិកា​ផ្នែក​​អប់រំ​បន្ត​ផ្តោត​​ទៅលើ​​តំបន់​មានភាព​លំបាក​និង​ដំណាក់កាល​មាន​ភាពទន់ខ្សោយ​ ។ 

អនុវត្ត​យុទ្ធសាស្ត្រសុខភាព​​ល្អ​នៃ​ប្រទេ​សចិន​ ។ ស្តង់ដារឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុ​​នៃ​ការ​ធានារ៉ាប់រង​ផ្នែក​សុខាភិបាល​មូលដ្ឋានរបស់​​ប្រជាជន​គិតជាមធ្យមនឹង​កើន​ឡើង​ ៤០ យាន់​ប្រាក់ចិន​​​ក្នុង​មនុស្សម្នាក់ៗ​ ។

ដោះស្រាយ​ឲ្យ​បាន​ល្អ​នូវ​បញ្ហាលំនៅ​ដ្ឋាន​​របស់​ប្រជាជន​ ។

បង្កើន​ការ​ធានាដល់​​ជីវភាព​រស់នៅ​កម្រិត​ទាបបំផុតរបស់​ប្រជាជន​ ។ ខំប្រឹងប្រែង​ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​ធ្វើ​ការងារធានា​កម្រិតជីវភាព​អប្បបរមា​ឲ្យ​បានល្អ​ ធ្វើ​ឲ្យ​មនុស្សគ្រប់រូប​ដែល​​កំពុង​ជួបប្រទះ​​ភាពលំបាក​ទទួលបាន​ការ​យកចិត្ត​ទុកដាក់​និង​ភាព​កក់ក្តៅ​ពី​សង្គម ។

    បង្កើត​និម្មាបនកម្មគ្រប់គ្រងសង្គម​ដែលរួម​គ្នា​​​​​កសាង​​ គ្រប់គ្រង​ជាមួយ​គ្នា​និង​ចែក​រំលែក​​។ ធ្វើឲ្យ​មានភាព​ល្អ​ពេញ​លេញ​នូវ​ប្រព័ន្ធ​ស្វយ័ត​របស់​​​មហាជន​នៅ​មូលដ្ឋាន​ ដើម្បី​បង្កើនការ​គ្រប់​គ្រង​ក្នុង​សហគមន៍ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ