ជំរុញ​ឲ្យ​កកើត​ទៅ​ជា​និម្មាបនកម្មថ្មី​ដែល​​បើកទូលាយគ្រប់ជ្រុងជ្រោយ​
2018-03-05 10:24:47  cri  Web Editor:Sun

៨ ជំរុញ​ឲ្យ​កកើត​ទៅ​ជា​និម្មាបនកម្មថ្មី​ដែល​​បើកទូលាយគ្រប់ជ្រុងជ្រោយ​​ ។

ជំរុញ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ស្តីពី​"ខ្សែក្រវាត់មួយនិងផ្លូវមួយ" ។ ប្រកាន់​ខ្ជាប់​នូវ​ការ​ពិភាក្សាជាមួយ​​គ្នា​ រួម​គ្នា​កសាង​​និង​ចែក​រំលែក​ ។ អនុវត្ត​ជាក់ស្តែង​នូវ​សមិទ្ធផល​នៃ​វេទិកា​កំពូល​នៃ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ស្តីពី​"ខ្សែក្រវាត់មួយ​និង​ផ្លូវ​មួយ" ។ ជំរុញ​ដំណើរ​កសាង​ច្រក​​​ធំ​អន្តរជាតិ​ ធ្វើកិច្ច​សហប្រតិបត្តិការ​ផ្នែកតភ្ជាប់គ្នា​តាម​បណ្តោយ​ខ្សែ​ក្រវាត់និង​ផ្លូវ​​ បង្កើន​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ផលិតភាព​អន្តរជាតិ​ ជំរុញ​ផលិតកម្ម​និង​សេវាកម្ម​របស់​ប្រទេស​ចិនឲ្យ​ដើរ​ចេញទៅឯ​បរទេស​ ។

ជំរុញ​​ការ​វិនិយោគ​ទុនរបស់​សហគ្រាស​បរទេសឲ្យ​កើន​ឡើង​ដោយ​នឹង​នរ​​ ។ បង្កើន​ការ​តភ្ជាប់​គ្នា​ជាមួយក្រឹត្យក្រម​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ដែល​ប្រើ​ប្រាស់​ជា​ទូទៅ​លើ​ផ្ទៃ​អន្តរជាតិ​ ​​ដើម្បី​បង្កើត​​បរិយាកាស​ប្រកប​អាជីវកម្មអន្តរជាតិ​ដ៏​ល្អ​ប្រសើរ​ ។ បើកទូលាយ​ទាំងស្រុង​នូវ​​​វិស័យ​​ផលិត​កម្ម​ធម្មតា​ ពង្រីក​ធំ​ការ​បើក​ទូលាយ​ផ្នែកទូរគមនាគមន៍ សុខាភិបាល​ អប់រំ​ ការ​​ចិញ្ចឹម​ជីវិត​ក្នុង​វ័យ​ជរា​និង​រថយន្តដើរ​ដោយ​ថា​មពល​ថ្មី​ជាដើម ។ បើក​ទូលាយ​ជាលំដាប់នូវ​ការ​ទូទាត់​តាម​​កាត​ធានាគារ​ជាដើម ។ បើកទូលាយ​ក្របខ័ណ្ឌធ្វើ​អាជីវកម្ម​​នៃក្រុមហ៊ុន​ធានារាប់រ៉ង់​ទុន​បរទេស​ បើក​ទូលាយ​ឬលុប​បំបាត់ចោល​នូវ​អនុបាត​ភាគ​ហ៊ុន​ទុន​បរទេស​ក្នុង​ចំណែក​ធនាគារ​ ក្រុមហ៊ុនភាគហ៊ុន​ ការ​គ្រប់​គ្រង​មូលនិធិ​​ជាដើម ធ្វើ​ឲ្យ​មាន​បទដ្ឋាន​​សម្រាប់​ការ​បម្រុង​ចូល​ទីផ្សារ​របស់​​ធនាគារ​ជាតិ​និង​បរទេស​   និង​ធ្វើសាមញ្ញកម្ម​​​លើ​​របៀប​វារៈសម្រាប់​បង្កើតសហគ្រាស​ទុនបរទេស ។

  ពង្រឹង​និន្នាការ​ល្អ​ប្រសើរ​ក្នុង​ភាព​​នឹង​នរ​​នៃការ​ធ្វើ​​ពាណិជ្ជកម្ម​ជាមួយបរទេស​ ។ ជំរុញ​ពាណិជ្ជកម្ម​ផ្នែក​ច្នៃប្រឌិ​ត​ឆ្ពោះទៅកាន់​តំបន់​ភាគ​កណ្តាល​និង​ភាគខាងលិច​ ។ ខិតខំ​ពង្រីក​ការ​នាំចូលរៀបចំ​​​ឲ្យ​បានល្អប្រសើរ​​នូវ​ពិព័រណ៌​នាំ​ចូល​​​ចិនអន្តរជាតិ​លើកដំបូង​ បញ្ចុះ​ការ​យក​ពន្ធ​នាំ​ចូល​ចំពោះ​រថយន្ត​និង​របស់របរ​ប្រើប្រាស់​ប្រចាំ​ថ្ងៃមួយ​​ចំនួន​ជាដើម​ ។

    ជំរុញ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​និងសេរី​ភាព​នៃ​ការ​វិនិយោគ ។ ប្រទេសចិន​ប្រកាន់ខ្ជាប់​មិន​ងាក​រេ​នូវ​ការ​ជំរុញ​ដំណើរ​សកលភាវូបនីយម្ម​ផ្នែក​សេដ្ឋកិច្ច​​ គាំ​ពារ​​​សេរីភាព​​ពាណិជ្ជកម្ម​ ​រីករាយ​រួម​សហការ​ជាមួយភាគី​ពាក់ព័ន្ធ​នានាដើម្បី​​ជំរុញ​ដំណើរការ​ចរចា​ពាណិជ្ជកម្ម​ពហុភាគី​ ដើម្បី​បញ្ចប់​ការ​ចរចាអំពី​​កិច្ច​ព្រមព្រៀង​នៃ​ទំនាក់ទំនង​ភាព​ជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយក្នុង​តំបន់​ក្នុង​ពេល​ឆាប់ៗ​ និង​ពន្លឿនកិច្ច​​កសាងតំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ី​ប៉ាស៊ីហ្វិក​និង​​សហគមន៍​សេដ្ឋកិច្ច​អាស៊ីបូព៌ា ។ ប្រទេស​ចិនផ្តួច​​ផ្តើម​​​ឲ្យ​ដោះស្រាយបញ្ហា​​​វិវាទពាណិជ្ជកម្មដោយ​​​ឆ្លង​តាម​រយៈការ​ពិភាក្សា​​គ្នាដោយ​សមភាព​ ប្រឆាំង​ការគាំ​ពារ​និយម​ផ្នែក​​ពាណិជ្ជកម្ម​ គាំពារយ៉ាង​មុតមាំ​នូវ​​សិទ្ធិ​និង​ផលប្រយោជន៍ស្របច្បាប់​របស់​ខ្លួន ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ