ពង្រីកយ៉ាង​សកម្មនូវ​ការ​ប្រើប្រាស់​របស់​ប្រជាជន​​​និង​ជំរុញ​ការ​វិនិយោគ​ដោយ​មានប្រសិទ្ធភាព
2018-03-05 10:22:35  cri  Web Editor:Sun

 ៧  ​ពង្រីកយ៉ាង​សកម្មនូវ​ការ​ប្រើប្រាស់​របស់​ប្រជាជន​​​និង​ជំរុញ​ការ​វិនិយោគ​ដោយ​មានប្រសិទ្ធភាព ។

 បង្កើន​ការ​ប្រើប្រាស់​របស់​ប្រជាជន​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ។ ពន្យារបន្ថែម​រយៈពេល​ ៣ ឆ្នាំ​ទៀត​នៃ​គោល​នយោបាយ​អនុគ្រោះ​សម្រាប់ការ​​ទិញ​រថយន្ត​ដើរ​ដោយ​​ថាមពល​​ថ្មី​ លុបបំបាត់​ចោល​ទាំង​ស្រុង​នូវ​គោល​នយោបាយ​​ដាក់​កំហិត​លើ​រថយន្តមួយទឹក​​  ។ គាំទ្រ​​កម្លាំងសង្គម​ស៊ីវិលសម្រាប់​បង្កើន​​ការ​ផ្គត់​ផ្គត់សេវាកម្មជា​​ច្រើន​ដូច​ជា​សុខាភិបាល​ ការ​ចញ្ចឹម​​ជីវិត​ក្នុង​វ័យ​​ជរា​ ការអប់រំ​ វប្បធម៌និង​កីឡា​ជាដើម​ ។ បង្កើត​តំបន់ទេសចរណ៍​គំរូ​ បញ្ចុះ​តម្លៃសំបុត្រ​ចូល​ទស្សនា​​រមណីយដ្ឋាន​កម្មសិទ្ធិរដ្ឋ​សំខាន់ៗ​ និង​ជំរុញ​ការ​ទិញ​ទំនិញ​តាម​អនឡាញ​​និង​ការ​ដឹកជញ្ជូន​ទំនិញរហ័ស​​ឲ្យ​ទទួល​បាន​ការ​វិវឌ្ឍ​រីក​ចម្រើនដោយ​រឹងមាំ​​ ។

    ជំរុញ​​ឲ្យ​ការ​វិនិយោគ​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​មានភាព​ល្អពេញ​លេញ​​នូវ​​រចនាសម្ព័ន្ធ​ផ្នែក​​ផ្គត់​ផ្គង់​ ។ ឆ្នាំ២០១៨នេះនឹងទម្លាក់​ថវិការ​លើ​វិស័យ​ផ្លូវ​​ដែក​ចំនួន​​​ ៧ ​សែន​ ៣ ​ម៉ឺន​ ​២ ពាន់​លាន​យាន់​​ប្រាក់​ចិន បណ្តាក់ទុន​លើ​ការដឹកជញ្ជូន​តាម​ផ្លូវទឹក​និង​ផ្លូវ​ថ្នល់​ប្រមាណ​ ១,៨ ទ្រី​លាន​យាន់​​ប្រាក់ចិន​ ទំហំ​ទឹក​ប្រាក់​ប្រើ​លើ​វិស្វកម្ម​ធារាសាស្ត្រ​ដែលកំពុង​សាងសង់​មានដល់​ទៅ​ ១ ទ្រីលាន​យាន់​​ប្រាក់ចិន​ ។ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗនឹងបន្ត​ផ្តោត​​​ទៅលើ​តំបន់​ភាគកណ្តាល​និង​ភាគ​ខាងលិច​ទៀត​ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ