ជំរុញ​យ៉ាង​ប្រាកដប្រជា​​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​​ដោយ​ស៊ី​ចង្វាក់​គ្នាតាម​​តំបន់​
2018-03-05 10:21:12  cri  Web Editor:Sun

៦ ជំរុញ​យ៉ាង​ប្រាកដប្រជា​​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​​ដោយ​ស៊ី​ចង្វាក់​គ្នាតាម​​តំបន់​ ។ ធ្វើ​ឲ្យ​មានភាព​ល្អ​ពេញ​លេញ​នូវ​គោល​នយោបាយ​អភិវឌ្ឍន៍​តាម​​តំបន់​ ជំរុញ​សេវាកម្ម​សាធារណៈមូលដ្ឋាន​ឲ្យ​មានសមភាព​​ ដើម្បី​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​រវាង​ទីក្រុង​និង​ជនបទ​ជា​បណ្តើរៗ​ និងជំរុញ​​ឲ្យ​ឧត្តម​ភាព​និង​សក្តានុពលនៅ​គ្រប់​តំបន់​អាច​​ដើរ​តួនាទីរៀង​​ៗ​ខ្លួន​ ។

បង្កើត​និម្មាបនកម្ម​អភិវឌ្ឍ​ថ្មី​​ក្នុងតំបន់ ។ ផ្តោត​សំខាន់​ទៅលើ​ការ​បន្ធូរ​បន្ទុក​រដ្ឋធានី​ប៉េកាំង​ ជំរុញ​ការអភិវឌ្ឍ​​ដោយ​ស៊ី​ចង្វាក់​គ្នា​រវាង​ក្រុង​ប៉េកាំង​ ក្រុងធានជីននិង​ខេត្ត​ហឺពៃ កំណត់​ផែនការ​និង​ស្តង់ដារ​ខ្ពស់​សម្រាប់​កសាងខណ្ឌ​​ស្យុងអាន​ថ្មី​ ។ ចាត់​ទុក​ការ​អភិវឌ្ឍ​បៃតងជា​អាទិភាព​​ដើម្បី​ដឹកនាំ​​ការអភិវឌ្ឍតំបន់​​ក្រវាត់សេដ្ឋកិច្ច​​តាម​បណ្តោយ​ទន្លេ​យ៉ង់​សេ​​​។

​    លើក​កម្ពស់​គុណភាព​ធ្វើ​នគូរូបនីយកម្ម​បែប​ថ្មី​។ ឆ្នាំ២០១៨នេះនឹង​បន្ថែម​​ចំនួនប្រជាជន​ជនបទ​ចុះ​បញ្ជី​គ្រួសារ​ក្នុង​​ក្រុងចំនួន​​ ១ សែន​ ៣ លាន​នាក់​ទៀត​ ពន្លឿន​ការ​ជំរុញ​​ឲ្យ​កសិករ​ចំណាក​ស្រុក​​ក្លាយ​ជា​អ្នកក្រុង​ ។ ឲ្យ​អាទិភាព​លើ​ការ​អភិវឌ្ឍ​គមនាគមន៍​សាធារណៈ  ធ្វើ​ឲ្យ​មានភាព​ល្អ​ពេញ​លេញ​នូវ​បរិក្ខារ​សេវាកម្មដែល​​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាជន​ ដូ​ចជា ផ្សារ​​បន្លែនិង​​កន្លែងចត​ឡាន​ជាដើម ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ