ខិត​ខំប្រឹង​ប្រែង​អនុវត្ត​យុទ្ធសាស្ត្រស្តារ​ឲ្យ​ជន​បទ​មាន​ការ​រីកចម្រើន​ឡើង​វិញ​
2018-03-05 10:18:53  cri  Web Editor:Sun

 ៥ ខិត​ខំប្រឹង​ប្រែង​អនុវត្ត​យុទ្ធសាស្ត្រស្តារ​ឲ្យ​ជន​បទ​មាន​ការ​រីកចម្រើន​ឡើង​វិញ​ ។​ ​កំណត់​ផែនការ​តាម​វិទ្យាសាស្ត្រ​ ធ្វើ​ឲ្យ​មានភាព​ល្អពេញ​លេញ​នូវ​ប្រព័ន្ធនិងយន្តការ​អភិវឌ្ឍន៍​​​ដោយ​ស៊ី​សង្វាក់​គ្នា​​​រវាង​ទីក្រុង​និង​ជនបទ​ ។ បង្កើន​កម្លាំង​ចលករ​ថ្មី​សម្រាប់​ការ​អភិវឌ្ឍជនបទដោយ​ពឹងផ្អែក​លើការ​ធ្វើ​​កំណែទម្រង់​និង​ការ​ច្នៃ​ប្រឌិត​ថ្មី​ ។

 ជំរុញ​ការធ្វើ​កំណែ​ទម្រង់​រចនាសម័ន្ធផ្នែកផ្គត់​ផ្គង់​នៅ​តាម​ជនបទ​ ។

 ធ្វើ​ឲ្យ​មានភាព​ស៊ី​ជម្រៅ​គ្រប់ជ្រុងជ្រោយនូវ​ការ​ធ្វើ​​​កំណែ​ទម្រង់​ជនបទ​ ។ អនុវត្ត​ជាក់ស្តែង​​នូវ​គោល​នយោបាយ​​ពន្យារ​​បន្ថែម​រយៈពេល​ ៣០ ឆ្នាំទៀត​បន្ទាប់​ពី​ការ​ម៉ៅ​ដីធ្លី​ជុំ​ទី​ ២ ដល់​អស់​​សុពលភាព​ ។

    ជំរុញគ្រប់​វិស័យនៅ​​ជនបទ​ឲ្យ​ទទូលបាន​ការ​អភិវឌ្ឍគ្រប់ជ្រុង​ជ្រោយ​​ ។ កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ ដូចជា​ការ​ផ្គត់​ផ្គង់​ទឹក​ អគ្គី​សនី​​និង​ព័ត៌មាន​ជាដើម​​ សាងសង់​និង​ជួសជុល​ផ្លូវ​ថ្នល់​នៅ​​ជនបទ​ប្រវែង​ ២ សែន​គីឡូ​ម៉ែត្រ​ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ