ពន្លឿន​កិច្ច​​កសាង​ប្រទេសបែប​ច្នៃ​​ប្រឌិត​ថ្មី​
2018-03-05 10:13:33  cri  Web Editor:Sun

២  ពន្លឿន​កិច្ច​​កសាង​ប្រទេសបែប​ច្នៃ​​ប្រឌិត​ថ្មី​ ។ ក្តាប់​ឲ្យ​ជាប់​​​ស្ថានកាណ៍បដិវត្ត​ន៍​បច្ចេកវិទ្យា​ជុំ​ថ្មី​និង​កំណែទម្រង់​ឧស្សាហកម្ម​របស់​ពិភពលោក​ ដើម្បីអនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍និង​ច្មៃប្រឌិត​​ថ្មី​ឲ្យ​បាន​​ស៊ី​ជម្រៅ​ បង្កើន​កម្លាំង​ប្រឌិត​ថ្មី​និង​កម្លាំង​ប្រកួត​ប្រជែង​​នៃ​សេដ្ឋកិច្ច​ ។ ​ការ​ទម្លាក់​ថវិកា​ផ្នែក​បច្ចេកវិទ្យា​ជាតិ​ត្រូវផ្តោត​សំខាន់​​ទៅ​លើ​វិស័យ​ពាក់ព័ន្ធ​នឹង​ជីវភាព​រស់នៅ​របស់​ប្រជាជន​ បង្កើន​ការ​គ្រប់គ្រង​ផ្សែង​អ័ព្ទបំពុល​ ការ​បង្ការនិង​ព្យាបាល​​ជំងឺធ្ងន់​ធ្ងរ ដូចជា​មហារីក​ជាដើម​ ជំរុញ​ឲ្យប​ច្ចេកវិទ្យា​ផ្តល់​ផលប្រយោជន៍​​ដល់​ប្រជាជនឲ្យ​បាន​កាន់តែ​ល្អ​​ ។ ក្រៅ​ពីនេះ​ ត្រូវ​បង្កើនការ​​លើកទឹក​ចិត្ត​ដល់​ធនធាន​មនុស្ស​ផ្នែក​បច្ចេកទេស​និង​មាន​ជំនាញ​ខ្ពស់​ ។ លើក​ទឹក​ចិត្ត​ឲ្យ​ពល​រដ្ឋ​ដែល​ទៅ​​បន្ត​ការ​សិក្សា​នៅបរទេស​​ត្រឡប់​មក​​មាតុភូមិ​វិញ​ដើម្បី​ប្រកប​អាជីព​ផ្នែក​ច្នៃ​ប្រឌិត​ថ្មី​ ត្រួសត្រាយ​ផ្លូវងាយ​ស្រួល​​សម្រាប់ធន​ធាន​មនុស្ស​បរទេស​មក​ធ្វើ​ការ​នៅ​ចិន ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ