បន្ត​លុប​បំបាត់​ការ​ផ្គត់​ផ្គង​ដែល​​ឥត​ប្រយោជន៍
2018-03-05 10:11:40  cri  Web Editor:Sun

     បន្ត​លុប​បំបាត់​ការ​ផ្គត់​ផ្គង​ដែល​​ឥត​ប្រយោជន៍ ។ ឆ្នាំ​២០១៨នេះ​នឹង​បន្ត​កាត់​បន្ថយ​ផលិតភាព​ដែក​ថែប​​ប្រមាណ​ ៣០ លាន​​តោន​ថែម​ទៀត​ កាត់​បន្ថយ​ផលិតភាព​ធ្យូង​ថ្ម​ប្រមាណ​ ១ រយ​ ៥០ លាន​តោន​ ជម្រុះ​​ចោល​និង​បិទក្រុម​មាស៊ីន​អគ្គីសនីដើរ​ដោយ​ថាមពល​​ធ្យូង​ថ្ម​ក្រោមកម្លាំង​​ ៣ សែន​គីឡូវ៉ាត់​  ។

     កាត់បន្ថយ​ពន្ធដារ​សហគ្រាសថែម​​ទៀត​ ។ ផ្តោត​សំខាន់​ទៅលើ​អត្រា​ពន្ធដារ​ឧស្សាកម្ម​ផលិតកម្ម​​ ព្រម​និង​​គមនាគមន៍​ដឹក​ជញ្ជូន​​ ។ កាត់​​បន្ថយ​ពន្ធដារ​ជាង​ ០,៨ទ្រី​​លាន​យាន់​​ប្រាក់​ចិនរបស់​​សហគ្រាស​និង​ឯកជន​ក្នុង​ឆ្នាំ​២០១៨ ដើម្បី​ជំរុញ​ការ​ផ្លាស់​ប្តូរ​និង​លើក​កម្ពស់​លំដាប់​ថ្នាក់​​នៃ​សេដ្ឋកិច្ច​ពិត​ ខំប្រឹងប្រែង​បំផុស​​កម្លាំង​ចលករក្នុងទីផ្សារ​និង​កម្លាំងច្នៃ​​ប្រឌិត​​ក្នុង​សង្គម​​ ។

    ខំប្រឹង​ប្រែង​កាត់បន្ថយ​បន្ទុក​មិន​មែន​ពន្ធដារ​របស់​សហគ្រាស​ ។ លុប​បំបាត់​ចោល​និង​ធ្វើ​ឲ្យ​មាន​បទដ្ឋាន​​នូវ​ថ្លៃ​សេវា​​​រដ្ឋបាល​ថែម​ទៀត​ សម្រួល​បញ្ចុះ​ស្តង់ដា​រ​កែន​មូល​និធិ​ក្នុង​​លក្ខណៈ​រដ្ឋាភិបាលមួយ​​ចំនួន​ ​ដើម្បី​​កាត់​បន្ថយ​បន្ទុក​មិន​មែន​ពន្ធដារ​របស់​អង្គភាព​​សេដ្ឋកិច្ច​ក្នុង​ទីផ្សារ​គិត​ជា​ទំហំ​ទឹក​ប្រាក់​ជាង​០,៣ទ្រី​​លាន​យាន់​​បា្រក់​ចិន​នៅ​ទូទាំង​ឆ្នាំ​​ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ