ខំប្រឹង​ប្រែង​អភិវឌ្ឍ​កម្លាំង​ចលករ​
2018-03-05 10:09:33  cri  Web Editor:Sun

     ខំប្រឹង​ប្រែង​អភិវឌ្ឍ​កម្លាំង​ចលករ​ ។ ធ្វើ​­​ឲ្យ​ឧស្សាហកម្មងើប​ឡើង​​ថ្មី​មាន​ភាពរឹងមាំ​និង​ខ្លាំង​ក្លា​ បង្កើន​ការ​ស្រាវជាវ​ ផលិត​និង​​ប្រើ​ប្រាស់​ភាព​ឆ្លាតវៃសិប្បនិមិត្ត​​ជំនាន់​ថ្មី​ ។ ខំប្រឹងប្រែង​លើក​កម្ពស់​កម្រិត​ឧស្សាហកម្ម​ប្រពៃណី​ បង្កើន​ល្បឿន​និង​បញ្ចុះ​តម្លៃ​​អ៊ីធើណែត​ ​ដើម្បី​ជំរុញ​ដល់​​ការ​កសាង​ប្រទេស​ចិន​ឌីជីថល​ ។

     ពន្លឿន​ការ​​កសាង​ជា​ប្រទេស​ផលិត​កម្ម​ខ្លាំងក្លា​​ ។​ ជំរុញ​ការ​អភិវឌ្ឍឧស្សាហកម្ម​​សៀគ្វីរួម​បញ្ចូល​គ្នា​​ ទូរគមនាគមន៍​ចល័ត​ជំនាន់​ទី​ ៥  មាស៊ីន​បញ្ឆេះ​យន្តហោះ​ រថយន្ត​ថាមពល​ថ្មី​ ​និង​សម្ភារ​ថ្មី​ជា​ដើម​​ ដាក់​ចេញ​វិស្វកម្ម​​ពិសេសដើម្បី​លើក​កម្ពស់​បរិក្ខារ​​សំខាន់​​​ដែល​មាន​ភាពទន់​ខ្សោយ​​ ។ បើកយុទ្ធនាការ​លើកកម្ពស់​គុណភាព​ដោយ​គ្រប់​ជ្រុង​ជ្រោយ​ ​ជំរុញ​ឲ្យ​ដើរស្រប​នឹង​​ស្តង់ដារ​​ជឿនលឿនរបស់​អន្តរជាតិ​ ផ្សាយ​ទូ​លាយ​ស្មារតី​ជាងឆ្នើម​​ ដើម្បីធ្វើ​បដិវត្តន៍​​គុណភាព​ផលិតផល​ចិន​ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ