ធ្វើការងារ​ឆ្នាំនេះ​ឲ្យបានល្អ ត្រូវតែ​អនុវត្ត​យ៉ាងផ្ចិតផ្ចង់​នូវ​គំនិតសេដ្ឋកិច្ច​សង្គមនិយម​ដែលមាន​លក្ខណៈពិសេសចិន​ក្នុងយុគសម័យថ្មី​របស់លោកស៊ីជីនភីង
2018-03-05 10:01:38  cri  Web Editor:Sun

    ធ្វើការងារ​ឆ្នាំនេះ​ឲ្យបានល្អ ត្រូវតែ​អនុវត្ត​យ៉ាងផ្ចិតផ្ចង់​នូវ​គំនិតសេដ្ឋកិច្ច​សង្គមនិយម​ដែលមាន​លក្ខណៈពិសេសចិន​ក្នុងយុគសម័យថ្មី​របស់លោកស៊ីជីនភីង ប្រកាន់ខ្ជាប់​និន្នាការទូទៅ​នៃការងារ​ដែលស្វែងរក​វឌ្ឍនភាព​ក្នុងភាពនឹងនរ ត្រូវតែ​ផ្តោតសំខាន់លើ​ចំណុច​ដូចខាងក្រោម៖ ១ គឺខិតខំ​ជំរុញ​ការអភិវឌ្ឍ​ប្រកបដោយគុណភាពខ្ពស់ ខិតខំ​ដោះស្រាយ​បញ្ហា​អតុល្យភាព​និង​មិនល្អពេញលេញ​ក្នុងការអភិវឌ្ឍ ប្រកាន់ខ្ជាប់​ការចាត់ទុក​គុណភាព​ជាចម្បង ប្រសិទ្ធភាព​ជាអាទិភាព ជំរុញឲ្យ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​មានភាពល្អប្រសើរ​និង​ត្រូវបាន​លើកកម្ពស់ ។ ត្រូវតែ​គោរពតាម​ក្បួនខ្នាត​សេដ្ឋកិច្ច ធានាឲ្យ​ដំណើរការ​ប្រតិបត្តិ​សេដ្ឋកិច្ច​ស្ថិតក្នុងកម្រិត​សមរម្យ ។ ២គឺ​បង្កើន​កម្លាំង​ធ្វើកំណែទម្រង់​និង​បើកចំហ ។ ជំរុញស្មារតី​ច្នៃប្រឌិត​របស់ប្រជាជន លើកទឹកចិត្ត​ឲ្យតំបន់នានា​ឈរលើ​មូលដ្ឋាន​ការពិតជាក់ស្តែង ហ៊ានសាកល្បង ហ៊ានប្រឈមនឹង​ការលំបាក ជំរុញ​កំណែទម្រង់​និង​ការបើចំហ​ឲ្យរីកវិវឌ្ឍចម្រើន​ឥតឈប់ឈរ ។ ៣គឺ​ធ្វើការងារ​ឲ្យបាន​ល្អប្រសើរ​ប្រយុទ្ធ​ជាមួយ​ឧបសគ្គ​នៃវិស័យ​ធំៗ​ទាំង ៣ ក្នុងការកសាង​សង្គម​ដែល​ប្រជាជន​មានជីវភាព​ធូរធារបង្គួរ​ដោយគ្រប់​ជ្រុងជ្រោយ ។ ធានាដល់​ការគ្រប់គ្រង​ហានិភ័យ​ដោយមានប្រសិទ្ធភាព ធានាឲ្យ​ភារកិច្ច​ជម្នះឧបសគ្គ​ក្នុងការចាកផុតពី​ភាពក្រីក្រ​បានបញ្ចប់​ដោយគ្រប់ជ្រុងជ្រោយ ធានាឲ្យ​គុណភាព​បរិស្ថាន​ត្រូវបាន​កែលំអ​ជាទូទៅ ។ ត្រូវ​ប្រកាន់ខ្ជាប់​គំនិតអភិវឌ្ឍន៍​ដែលចាត់ទុក​ប្រជាជន​ជាសំខាន់ ខិតខំ​ឲ្យអស់ពីលទ្ធភាព ដោះស្រាយ​បញ្ហា​ដែល​ប្រជាជន​យកចិត្តទុកដាក់​បំផុត​និង​ខ្វល់ចិត្តបំផុត​ឲ្យបានល្អ​ដោយ​ឈរលើ​សភាពការណ៍ជាតិ​ជាមូលដ្ឋាន​របស់ប្រទេសយើង ជំរុញសច្ចយុត្តិធម៌​សង្គម​និង​ការអភិវឌ្ឍ​របស់មនុស្ស​ដោយគ្រប់ជ្រុងជ្រោយ ធ្វើឲ្យ​ជីវភាពរស់នៅ​របស់ប្រជាជន​មានភាពល្អប្រសើរ​ពីមួយឆ្នាំ​ទៅមួយឆ្នាំ​ដែលដើរស្របនឹង​ការអភិវឌ្ឍ​របស់ប្រទេសជាតិ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ