សំណូមពរ​និង​ទិសដៅ​នយោបាយ​ជាទូទៅ​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និងសង្គមកិច្ច​ប្រចាំឆ្នាំ ២០១៨
2018-03-05 09:48:23  cri  Web Editor:Sun

២ សំណូមពរ​និង​ទិសដៅ​នយោបាយ​ជាទូទៅ​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និងសង្គមកិច្ច​ប្រចាំឆ្នាំ ២០១៨

គោលដៅ​សំខាន់​នៃការព្យាករណ៍​សម្រាប់ការអភិវឌ្ឍ​ក្នុងឆ្នាំនេះ​គឺ ផលិតផល​ក្នុងស្រុកសរុប​កើនឡើង​ប្រហែល​៦,៥​ភាគរយ​ អត្រាកំណើន​នៃតម្លៃ​ប្រើប្រាស់​របស់ប្រជាជន​គឺប្រហែល​ ៣ ​ភាគរយ​ ឱកាស​ការងារ​តាមទីក្រុង​និងជនបទ​កើនឡើង​ជាង​១១​លាននាក់ ​អត្រា​បាត់បង់​ការងារ​នៅតាម​ទីក្រុង​និងជនបទ​ដែលបាន​ពិនិត្យអង្កេត​ស្ថិតនៅ​ក្រោម​ ៥,៥​ ភាគរយ ​អត្រាបាត់បង់​ការងារ​ក្នុងការចុះបញ្ជី​តាមទីក្រុង​និង​ជនបទ​ស្ថិតនៅក្រោម ​៤,៥ ​ភាគរយ ​កំណើន​ចំណូល​ប្រជាជន​ដើរស្របគ្នា​ជាមួយ​កំណើន​សេដ្ឋកិច្ច ​ការនាំចូល​និងការនាំចេញ​ឆ្ពោះទៅរក​ភាពល្អប្រសើរ​ក្នុងភាពនឹងនរ ​ចំណូល​និងចំណាយ​អន្តរជាតិ​មានតុល្យភាព​ជាមូលដ្ឋាន ​ការចំណាយ​ថាមពល​គិតជាឯកតា​នៃផលិតផល​ក្នុងស្រុកសរុប​នឹងថយចុះ​ជាង​ ៣ ភាគរយ​ បរិមាណ​បញ្ចេញ​សារធាតុបំពុល​សំខាន់ៗ​បន្តថយចុះ ​កំណែទម្រង់​រចនាសម្ព័ន្ធ​ផ្នែកផ្គត់ផ្គង់​នឹង​ទទួលបាន​ការអភិវឌ្ឍ​ជាក់ស្តែង​ អនុបាត​គំនាស់​ម៉ាក្រូ​រក្សា​ភាពនឹងនរ​ជាមូលដ្ឋាន ​ហានិភ័យ​គ្រប់ប្រភេទ​នឹង​ត្រូវបាន​បង្ការ​និង​គ្រប់គ្រង​ដោយមាន​របៀបរៀបរយ​និង​មាន​ប្រសិទ្ធភាព ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ