ឆ្នាំ​កន្លងទៅនេះ ជីវភាពរស់នៅ​របស់​ប្រជាជន​ត្រូវបាន​កែលំអ​ជាបន្តបន្ទាប់
2018-03-05 09:14:24  cri  Web Editor:Sun

    ៥ ​ឆ្នាំ​កន្លងទៅនេះ ជីវភាពរស់នៅ​របស់​ប្រជាជន​ត្រូវបាន​កែលំអ​ជាបន្តបន្ទាប់ ។ ការងារ​ជម្នះឧបសគ្គ​ក្នុងការចាកផុតពី​ភាគក្រីក្រ​ទទួលបាន​ការអភិវឌ្ឍ​ជាគន្លឹះ ចំនួនប្រជាជន​ក្រីក្រ​បានត្រូវ​កាត់បន្ថយ​ជាង​៦៨លាននាក់ ជនក្រីក្រ​ដែល​ទទួលបាន​ការជួយឧបត្ថម្ភ​ហើយបាន​រើទៅ​លំនៅដ្ឋានថ្មី​មានដល់ទៅ​៨,៣លាននាក់ អត្រា​ភាពក្រីក្រ​បានថយចុះ​ពី ១០,២ភាគរយ​មកនៅត្រឹម​៣,១ភាគរយ ។ ចំណូល​ប្រជាជន​គិតជាមធ្យម​ក្នុង១ឆ្នាំៗ​បានកើនឡើង​៧,៤ភាគរយ ដែល​លឿនជាង​ល្បឿន​កំណើនសេដ្ឋកិច្ច​ទៅទៀត ។ ចំនួន​ពលរដ្ឋ​ទៅធ្វើទេសចរណ៍​នៅបរទេស​មានចំនួន​កើនឡើង​ពី​៨៣​លាននាក់​ដល់​១៣០​លាននាក់ ។ ការធានារ៉ាប់រង​ខាងចិញ្ចឹមជជីវិត​ក្នុងវ័យចាស់ជរា​បានគ្របដណ្តប់​ជាង ៩០០ លាននាក់ ហើយ​ការធានារ៉ាប់រង​ខាងព្យាបាល​ជំងឺជា​មូលដ្ឋាន​បានគ្របដណ្តប់​លើប្រជាជន ១៣៥០ លាននាក់ តាមការព្យាករណ៍ អាយុជីវិត​របស់ប្រជាជន​គិតជាមធ្យម​បានកើនឡើង​ដល់ ៧៦,៧ ឆ្នាំ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ