៥ឆ្នាំ​កន្លងទៅនេះ ការអភិវឌ្ឍ​ការច្នៃប្រឌិតថ្មី​ទទួលបាន​ផ្លៃផ្កា​យ៉ាងសម្បូណ៍
2018-03-05 09:11:00  cri  Web Editor:Sun

    ៥ឆ្នាំ​កន្លងទៅនេះ ការអភិវឌ្ឍ​ការច្នៃប្រឌិតថ្មី​ទទួលបាន​ផ្លៃផ្កា​យ៉ាងសម្បូណ៍​ ។ ​ការចំណាយ​ខាងស្រាវជ្រាវ​ផលិត​ទូទាំងប្រទេស គិតជាមធ្យម​ក្នុង១ឆ្នាំៗ​បានកើន​ឡើង ១១ ​ភាគរយ​ ទ្រង់ទ្រាយ​កាន់ឋានៈ​លេខ២​លើ​ពិភពលោក​ ។​ អត្រា​រួមវិភាគទាន​ខាង​វឌ្ឍនភាព​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​បាន​កើនឡើង​ពី៥២,២​ភាគរយ​ដល់ទៅ​៥៧,៥​ភាគរយ​ ។ ​សមិទ្ធផល​ច្នៃប្រឌិតថ្មី​ដ៏ធំសំខាន់ ដូចជា​អវកាស​ផ្ទុកមនុស្ស​ ស្ទង់ពិនិត្យ​ក្នុង​សមុទ្រជ្រៅ​ ទូរគមនាគមន៍​? ជាដើម​បាន​លេចចេញ​ឥតឈប់ឈរ​ ។ ​បណ្តាញ​ផ្លូវដែក​ល្បឿន​លឿន​ កិច្ចការ​ពាណិជ្ជកម្ម​អេឡិចត្រូនិក ​ការបង់ថ្លៃ​ចល័ត​និង​សេដ្ឋកិច្ច​ដែលចែក​រំលែក​ជាមួយគ្នា​បាន​នាំមុខ​លើទូទាំង​ពីភពលោក​ ។ ​ទស្សនៈអំពី​អ៊ីនធើណែត+​បាន​ត្រូវមុខរបរនានាទទួលយក​ ។ ​ការបង្ក​អាជីវកម្ម​និង​ការច្នៃប្រឌិតថ្មី​នៃ​ប្រជាជន​កំពុង​អភិវឌ្ឃយ៉ាង​ផុលផុស ​សហគ្រាស​ដែលបង្កើតថ្មី​ក្នុង១ថ្ងៃៗ​បាន​កើនឡើង​ពី​ជាង​៥០០០​សហគ្រាស​ដល់​ទៅជាង​១៦០០០​សហគ្រាស ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ