៥ឆ្នាំកន្លងទៅនេះ កម្លាំង​ជាក់ស្តែងនៃ​សេដ្ឋកិច្ចចិន​បានឈានដល់​កម្រិតថ្មី 
2018-03-05 09:01:00  cri  Web Editor:Sun

របាយការណ៍​ការងារ​រដ្ឋាភិបាល

ថ្លែងក្នុង​មហាសន្និបាត​លើកទី១នៃ​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេសចិន​នីតិកាលទី១៣​

នៅថ្ងៃទី៥​ខែមីនាឆ្នាំ២០១៨

លោកលីខឺឈាង នាយករដ្ឋមន្ត្រីចិន

តំណាង​គ្រប់រូប៖

ឥឡូវនេះ ខ្ញុំសូម​តាងនាមឲ្យ​ក្រុមប្រឹក្សា​កិច្ចការរដ្ឋចិន ធ្វើរបាយការណ៍​អំពី​ការងាររដ្ឋាភិបាល​ក្នុងរយៈពេល៥​ឆ្នាំកន្លងទៅ ជូនចំពោះ​អង្គមហាសន្និបាត​និងដាក់ចេញ​ទិសដៅ​ការងារ​សម្រាប់ឆ្នាំនេះ សូមអង្គមហាសន្និបាត​ពិនិត្យពិភាក្សា​ហើយសូម​សមាជិក​នៃសភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំងប្រទេសចិន​លើកជាមតិយោបល់​ផងដែរ។

១ ការរំលឹកឡើងវិញ​អំពី​ការងារ​៥ឆ្នាំ​កន្លងទៅ

    ៥ឆ្នាំកន្លងទៅនេះ កម្លាំង​ជាក់ស្តែងនៃ​សេដ្ឋកិច្ចចិន​បានឈានដល់​កម្រិតថ្មី ។ ផលិតផល​ក្នុងស្រុក​សរុប​បាន​កើនឡើងពី​៥៤ទ្រីលាន​យាន់ប្រាក់ចិន​ដល់៨២,៧ទ្រីលានយាន់ប្រាក់ចិន ទំហំកើនឡើង​ស្មើនឹង៧,១ភាគរយ សមាមាត្រ​ក្នុងទំហំ​សេដ្ឋកិច្ចពិភពលោក​បានកើនឡើង​ពី១១,៤ភាគរយ​ដល់​ប្រហែល១៥​ភាគរយ អត្រា​រួមវិភាគទាន​ចំពោះ​កំណើនសេដ្ឋកិច្ច​ពិភពលោក​លើសពី​៣០ភាគរយ ។ ចំណូលហិរញ្ញវត្ថុ​បានកើនឡើង​ពី​១១,៧​ទ្រីលាន​យាន់ប្រាក់ចិន​ដល់​១៧,៣​ទ្រីលានយាន់​ប្រាក់ចិន ។ តម្លៃប្រើប្រាស់​របស់ប្រជាពលរដ្ឋ​គិតជាមធ្យម​ក្នុង១ឆ្នាំៗ​កើនឡើង១,៩ភាគរយ គឺបានរក្សា​ក្នុងកម្រិតទាបបង្គួរ ។ ដោយឡែក​ឱកាស​ការងារថ្មី​នៅតាម​ទីក្រុង​និងជនបទ​មានជាង៦៦លាននាក់ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ