លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​គូស​បញ្ជាក់​ថា​ត្រូវ​ប្រកាន់​ខ្ជាប់កិច្ច​សហប្រតិបត្តិការ​ពហុបក្ស​ដើម្បី​អភិវឌ្ឍនយោបាយ​ប្រជាធិបតេយ្យសង្គម​និយម
2018-03-05 15:00:23  cri  Web Editor:Zheng

រសៀល​ថ្ងៃ​ទី​៤​ខែ​មីនា លោក​ស៊ីជីនភីង​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​និង​ជា​ប្រធាន​រដ្ឋ​ចិន​បាន​អញ្ជើញ​ទៅ​ជួប​សំណេះ​សំណាល​សួរ​សុខទុក្ខ​ចំពោះ​សមាជិក​សភា​ប្រឹក្សា​នយោបាយនៃ​សហព័ន្ធ​ប្រជាធិបតេយ្យ បក្ស​ZhiGong សហព័ន្ធ​អាណិកជន​ចិន​និង​ឥស្សរជន​ឯករាជ្យដែល​បាន​ចូល​រួម​មហាសន្និបាត​លើក​ទី​១​នៃ​សភា​ប្រឹក្សា​នយោ​បាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី​១៣ ព្រម​ទាំង​បាន​ចូល​រួម​កិច្ច​ប្រជុំ​តាម​ក្រុម​ចម្រុះ ដើម្បី​ត្រង់​ស្តាប់មតិ​យោបល់​និង​សំណើ។លោក​បាន​គូស​បញ្ជាក់​ថា សង្គម​និយម​ដែល​មាន​លក្ខណៈពិសេស​នៃ​ប្រទេស​ចិន​បាន​ឈាន​ចូល​យុគសម័យ​ថ្មី ប្រការ​នេះ​តម្រូវ​ឲ្យ​យើង​ពង្រីក​និង​ពង្រឹង​យ៉ាង​ម៉ឺងម៉ាត់​មិន​ងាក​រេនូវ​ប្រព័ន្ធ​សហប្រតិបត្តិការ​ដោយ​ពហុបក្ស​និង​ប្រឹក្សា​នយោបាយ​ដែល​ដឹក​នាំ​ដោយ​បក្ស​កុម្មុយនិស្ត​ចិន ពង្រីក​ឧត្តមភាព​ជា​ពិសេស​នៃ​កិច្ច​សហប្រតិបត្តិការ​ពហុបក្ស អភិវឌ្ឍ​នយោបាយ​ប្រជាធិបតេយ្យ​សង្គម​និយម សាមគ្គីគ្នា​តស៊ូ​ប្តូរ​ផ្តាច់ដើម្បី​សម្រេច​បាន​នូវ​កិច្ច​កសាង​សង្គម​ដែល​ប្រជាជន​មាន​ជីវភាព​ធូរ​ធារ​បង្គួរ​ដោយ​គ្រប់​ជ្រុង​ជ្រោយ។គណៈបក្ស​ប្រជាធិបតេយ្យនានា​និង​ឥស្សរជន​ឯករាជ្យ​នៃ​ប្រទេស​យើងត្រូវ​បង្កើន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​ចំនួន​៤ និង​ផ្តល់​ដំបូន្មាននិងយោបល់​យ៉ាង​សកម្ម ប្រមូល​ផ្តុំ​កម្លាំង​កាយសាមគ្គីគ្នា​យ៉ាង​ទូលំទូលាយ ក្នុង​ន័យ​រួម​វិភាគទាន​កាន់​តែ​ធំ​និង​ថ្មី​ក្នុង​ការ​តស៊ូ​ប្តូរ​ផ្តាច់​ដើម្បី​សម្រេច​បាន​នូវ​កិច្ច​កសាង​សង្គម​ដែល​ប្រជាជន​មាន​ជីវភាព​ធូរ​ធារ​បង្គួរ​ដោយ​គ្រប់​ជ្រុង​ជ្រោយ និង​ដណ្តើម​យក​ជ័យជម្នះដ៏​មហិមា​នៃ​សង្គម​និយម​ដែល​មាន​លក្ខណៈ​ពិសេសនៃ​ប្រទេស​ចិន​ក្នុង​យុគសម័យ​ថ្មី៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ