ប្រព័ន្ធ​សារ​ព័ត៌មាន​សំខាន់​នៃ​អង់គ្លេស​ពិភាក្សាយ៉ាង​កក់ក្តៅ​ទៅ​លើ​ការ​ប្រារព្ធ​បើក​នៃ​សន្និសីទ​ទូទាំង​ប្រទេស​ចិន​ចំនួន​២
2018-03-04 15:46:49  cri  Web Editor:Ma

     សន្និសីទ​លើក​ទី​១​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី​១៣​បាន​ប្រារព្ធ​បើក​នៅ​ថ្ងៃ​ទី​៣​ខែ​មីនា ​សន្និសីទ​ទូទាំង​ប្រទេស​ចំនួន​២​ដែល​ធ្វើ​ឡើងរយៈ​ពេល​​មួយ​ឆ្នាំ​ម្តង​បាន​ចាប់​ផ្តើម​ជា​ផ្លូវការ។​ប្រព័ន្ធ​សារ​ព័ត៌មាន​សំខាន់​ៗ​នៃ​ប្រទេស​អង់គ្លេស​សុទ្ធតែ​បាន​ចុះ​ផ្សាយ​ដំណឹង​អំពី​សន្និសីទ​ទូទាំង​ប្រទេស​ចិន​ទាំង​ពីរ​ដែល​បាន​បើក​ដំណើរការ​ដោយ​ទាន់​ពេល​វេលា។​

    សារ​ព័ត៌មាន​BBCនៃ​ប្រទេស​អង់គ្លេស​បាន​ចុះ​ផ្សាយ​អត្ថបទ​លើ​គេហទំព័រ​ថា ​កំណែទម្រង់​ស្ថាប័ន​នឹង​ក្លាយ​ជា​របៀបវារៈ​ពិភាក្សា​ដ៏​សំខាន់​នៃ​សន្និសីទ​ទាំង​ពីរ​សម្រាប់​ឆ្នាំនេះ ​អត្ថបទ​នេះ​បន្ត​ថា ​កំណែទម្រង់​និង​ការ​បើក​ទ្វា​ចំហ​ក្នុង​រយៈកាល​៤០​ឆ្នាំ​មុន​បាន​អំណោយ​ផល​ដល់​ទំហំ​សេដ្ឋកិច្ច​ប្រទេស​ចិន​នា​ពេល​បច្ចុប្បន្ន​ដែល​ចូល​ចំណាត់​ថ្នាក់​ទី​២​លើ​ពិភពលោក ​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​១៩​ដែល​ធ្វើ​នៅ​ឆ្នាំ​២០១៧​បាន​ពន្យល់​ច្បាស់​លាស់​នូវ​ការ​សម្រេច​សុបិន​ប្រទេស​ចិន។​កំណែ​ទម្រង់​ស្ថាប័ន​ដែល​ត្រូវ​ឆ្លើយ​តប​នឹង​សេចក្តី​ត្រូវការ​ពិតប្រាកដ​នៃ​ការ​គ្រប់គ្រង​សេដ្ឋកិច្ច​និង​សង្គម​កិច្ច​ប្រទេស​ចិន​ក្នុង​យុគសម័យ​ថ្មី​ពិត​ជា​នឹង​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​ពិភពលោក​ទាំង​មូល។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ