មហាសន្និបាត​លើក​ទី​១​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​និតីកាល​ទី​១៣​បាន​បើក​ធ្វើ​នៅ​ទី​ក្រុង​ប៉េកាំង​ ប្រទេស​ចិន​ចូល​ក្នុង​រយៈកាល​មហាសន្និបាត​ទូទាំង​ប្រទេស​ចំនួន​២
2018-03-04 15:45:44  cri  Web Editor:Ma
     មហាសន្និបាត​លើក​ទី​១​នៃ​គណៈកម្មាធិការ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​និតីកាល​ទី​១៣​បាន​ប្រារព្ធ​ឡើង​នៅ​ទី​ក្រុង​ប៉េកាំង​រសៀល​ថ្ងៃ​ទី​៣​ខែ​មីនា។​លោក ​YuZhengShengបាន​តំណាង​គណៈកម្មាធិការ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​និតីកាល​ទី​១២​ធ្វើ​របាយការណ៍​ការងារ។​លោក​បាន​ថ្លែង​ថា ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​ត្រូវ​ចាត់​ទុក​ការ​រៀន​សូត្រ​និង​អនុវត្ត​ស្មារតី​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​១៩​ជា​ភារកិច្ច​នយោបាយ​ដ៏​សំខាន់ ​អនុវត្ត​យ៉ាង​ហ្មត់ចត់​នូវ​មុខ​នាទី​អំពី​ការ​ប្រឹក្សា​នយោបាយ ​ការ​ត្រួត​ពិនិត្យ​ប្រជាធិបតេយ្យ ​និង​ការ​ចូល​រួម​នយោបាយ​និង​ពិគ្រោះពិភាក្សា​នយោបាយ ​ដើម្បី​រួម​ចំណែក​ថ្មី​ដល់​ការ​កសាង​សង្គម​ដែល​ប្រជាជន​មាន​ជីវភាព​ធូរធារ​និង​ប្រទេស​ទំនើបភាវូបនីយកម្ម​សង្គមនិយម​ដោយ​គ្រប់​ជ្រុង​ជ្រោយ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ