តំណាង​​ហុងកុង​មួយចំនួន​នៃ​សភាតំណាងប្រជាជន​ទូទាំង​ប្រទេស​ចិន​និង​សមាជិក​ហុងកុង​មួយចំនួន​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​​​រួមគ្នា​ធ្វើដំណើរ​ទៅកាន់​ប៉េកាំង​តាមរយៈ​​រថភ្លើង​ល្បឿន​លឿន​​ដើម្បី​ចូលរួម​​សន្និសីទ​
2018-03-01 15:34:28  cri  Web Editor:Deng

      ថ្ងៃទី ១ ​ខែ​មីនា  ​តំណាង​ហុងកុង​ជិត​ ៣០ ​នាក់​នៃ​សភា​តំណាងប្រជាជន​ទូទាំង​ប្រទេស​ចិន​ និង​សមាជិក​ហុងកុង​មួយចំនួន​នៃ​សភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​បាន​រួមគ្នា​ជិះ​រថភ្លើង​ល្បឿន​លឿន​លេខ G27 ​ដែល​ចេញ​ដំណើរ​ពី​ក្រុង​Shenzhen ​ទៅកាន់​ក្រុង​ប៉េកាំង​ ​ដើម្បី​ចូលរួម​​សន្និសីទ​លើក​ទីមួយ​នៃ​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​អាណត្តិ​ទី ១៣ ​និង​សន្និសីទ​លើកទីមួយ​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​អាណត្តិ​ទី ១៣ ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ពេល​ខាង​មុខ​នេះ​។

      តំណាង​និង​សមាជិក​ដែល​បាន​ចូលរួម​សកម្មភាព​ជិះរថភ្លើង​ជា​សមូហភាព​លើក​នេះ​សុទ្ធ​តែ​យល់ឃើញ​ថា  ​​រថភ្លើង​ល្បឿន​លឿន​មិន​គ្រាន់តែ​ផ្តល់​ភាពងាយ​ស្រួល​ដល់​គមនាគមន៍​រវាង​ហុងកុង​និង​តំបន់​ដីគោក​ប៉ុណ្ណោះ​ទេ ​ថែមទាំង​នឹង​ជំរុញ​យ៉ាងខ្លាំង​ដល់​ការផ្លាស់​ប្តូរ​វិស័យ​សង្គមកិច្ច​និង​វប្បធម៌​រវាង​ហុងកុង​និង​តំបន់​ដី​គោក​ ​ក៏​ដូចជា​ការអភិវឌ្ឍ​សេដ្ឋកិច្ច​​តំបន់​ហុងកុង​ទៀត​ផង។ ​មិនថា​វិស័យ​សង្គម​ក្តី​​វិស័យ​សេដ្ឋកិច្ច​​ក្តី​ ​​សុទ្ធតែ​​នាំមក​នូវ​ផលប្រយោជន៍​ដ៏​ធំ​ធេង​ដល់​កុងហុង​និង​តំបន់​ដី​គោក៕​​​​

ទាក់ទង​ជាមួយ​យើង​ខ្ញុំ