​កំណែទម្រង់​យន្តការ​ត្រួត​ពិនិត្យ​របស់​ប្រទេស​ចិន​កំពុង​ដំណើរការ​ដោយ​​លំដាប់​លំដោយ​ ​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ជាតិ​ដ៏​មាន​ប្រសិទ្ធិភាព​ខ្ពស់​និង​មាន​អំណាច​កំពុង​បង្កើតឡើង​ជាបណ្តើរៗ​
2018-02-28 15:39:59  cri  Web Editor:Deng

      សន្និសីទ​លើក​ទីមួយ​នៃ​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​អាណត្តិ​ទី ១៣ ​និង​សន្និសីទ​លើកទីមួយ​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​អាណត្តិ​ទី ១៣ ​នឹង​បើក​ធ្វើ​នៅ​ក្រុង​ប៉េកាំង​​ដោយឡែក​ពីគ្នា​នៅ​ថ្ងៃទី ៥ ​ខែមីនា​ និង​ថ្ងៃទី ៣ ​ខែ​មីនា​ខាង​មុខ​នេះ​។ ​ក្នុង​អំឡុង​ពេល​បើក​​សន្និសីទ​លើក​ទីមួយ​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​អាណត្តិ​ទី ១៣ ​អ្វី​ដែល​មជ្ឈដ្ឋាន​ជាតិ​និង​អន្តជាតិ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​នោះ ​​គឺ​របៀបវារៈ​អំពី​ការធ្វើ​កំណែ​ទម្រង់​ទៅលើ​យន្តការ​ត្រួត​ពិនិត្យ​ជាតិ​។ ​ចាប់ពី​ចុង​ឆ្នាំ ២០១៦ ​រៀងមក  ​​កំណែទម្រង់​ដែល​ពាក់ព័ន្ធ​ទៅនឹង​ការកសាង​បែបបទ​ស្អាត​ស្អំ​ក្នុង​បក្ស​និង​​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​នឹង​អំពើ​ពុករលួយ​​​ត្រូវបាន​ជំរុញ​ទៅមុខ​ដោយ​​រលូន​ល្អ​ ​ថែមទាំង​ទទួល​បាន​សមិទ្ធផល​ដ៏​ច្បាស់លាស់​ទៀត​ផង។ ​ព្រម​ពេល​ជាមួយ​នេះ  ​​ការមាន​ប្រៀប​ខាង​យន្តការ​ដែល​បង្កើត​ឡើង​ដោយ​​វិធានការ​ធ្វើ​កំណែទម្រង់​មួយចំនួន​ក៏​កំពុង​​មាន​ប្រសិទ្ធិភាព​ក្នុង​វិស័យ​គ្រង់គ្រង​ផងដែរ ​ពោលគឺ ​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ជាតិ​មួយ​ ដែល​​មាន​លក្ខណៈ​សមូហភាព​ខ្ពស់​ បង្រួប​បង្រួម​ខ្លាំង ​មាន​អំណាច​​និង​មាន​ប្រសិទ្ធិភាព​ខ្ពស់​កំពុង​បង្កើត​ឡើង​ជា​បណ្តើរៗ​​៕​​​

ទាក់ទង​ជាមួយ​យើង​ខ្ញុំ