​មហោស្រព​មិត្តភាព​ចិន​-អាស៊ាន​លើកទី៣​ធ្វើ​នៅ​ក្រុងZhengzhouប្រទេសចិន​​
2017-12-08 22:03:55  cri  Web Editor:Deng

     

 ព្រឹត្តិការណ៍​មហោស្រព​តន្ត្រី​មិត្តភាព​ចិន​-អាស៊ាន​ឆ្នាំ ២០១៧ ​ដែល​សហការ​រៀបចំ​ដោយ​វិទ្យុ​អន្តរជាតិ​ចិន​និង​វិទ្យុ​ប្រជាជន​ក្រុង​Zhengzhou ​ប្រទេស​ចិន​បាន​បើកធ្វើ​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​អន្តរជាតិ​ក្រុង​Zhengzhou ​នៅ​យប់​ថ្ងៃទី​ ៨ ខែធ្នូ​នេះ​។  ​វិទ្យុ​អន្តរជាតិ​ចិន​នឹង​ធ្វើ​ការផ្សាយ​ផ្ទាល់​តាមរយៈ​ផេក​ហ្វេសប៊ុក​ ៩ ​ភាសា​ដែល​មាន​ប្រើប្រាស់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​គេហទំព័រ ​China.com​ និងតាមរយៈ​បូស្តិ៍​ទូរទស្សន៍​CIBN ​និង​កម្មវិធី ​ChinaTV ​​ហើយ​វីដេអូ​​នៃ​ព្រឹត្តិការណ៍​មហោស្រព​តន្ត្រី​​នេះ​នឹង​ចាក់ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ក្រុង ​Zhengzhou ​និង​ភាគី​សហប្រតិបត្តិការ​នៃ​បណ្តា​ប្រទេស​អាស៊ាន។

       ​ ព្រឹត្តិការណ៍​មហាស្រព​តន្ត្រី​មិត្តភាព​ចិន​-អាស៊ាន​ជា​សកម្មភាព​ល្បីល្បាញមួយ​​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​វប្បធម៌អន្តរជាតិ​​ដែល​សហការ​​រៀបចំ​​ដោយ​វិទ្យុអន្តរជាតិចិន​និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​នៃ​បណ្តាប្រទេស​អាស៊ាន​ទាំង​១០​​   សកម្មភាព​ប្រចាំ​ឆ្នាំ​២០១៧នេះគឺ​ប្រារព្ធឡើង​នៅក្រុង​ Zhengzhou​ជា​លើក​ដំបូង ក្នុងន័យពង្រឹង​និង​ពង្រីក​​មិត្តភាព​រវាង​ចិន-អាស៊ាន​នៅក្រុងZhengzhouដែលជាទីក្រុង​​ពោរពេញ​ទៅ​ដោយ​​អរិយធម៌ចិន​ ធ្វើ​ឲ្យ​វប្បធម៌ចិននិង​វប្បធម៌នៃបណ្តា​ប្រទេស​អាស៊ាន​នានា​អាច​គួប​ផ្សំ​និង​ស៊ីសង្វាក់​គ្នា​ ក្នុងន័យ​បើក​ទំព័រថ្មី​នៃទំនាក់ទំនង​មិត្តភាព​រវាង​ចិន​-អាស៊ាន​ក្នុង​យុគ​សម័យ​ថ្មី 

    យប់​នេះ ​តារា​ចម្រៀង​របស់​ប្រទេស​អាស៊ាន​ទាំង​១០​ដូចជា​ អ្នកនាង​ Shila ​Amzah ​តារា​ចម្រៀង​​ម៉ាឡេស៊ី​ អ្នកនាង​ Do​ Thi ​Thanh​ Hoa​ តារា​ចម្រៀង​​​របស់​ប្រទេស​វៀតណាម​ និង​លោក ​Athisak​ Ratanavong​ ​​តារា​ចម្រៀង​ឡាវ​និងលោក ឆន សុវណ្ណរាជ ​តារា​ចម្រៀង​កម្ពុជា​ជាដើម ​បាន​ជួបជុំគ្នា​នៅ​ក្រុង​ Zheng ​Zhou ​ដើម្បី​បញ្ចេញ​ទេពកោសល្យ​ច្រៀង​ចម្រៀង​ជា​ភាសាចិន​និង​ភាសាជាតិ​របស់​ខ្លួន​ចំនួន​ជាង១០​បទ​ ដូចជា ​បទ«ខ្សែក្រវាត់​មួយ​និង​ផ្លូវមួយ​» បទ«Happy to be KHMER» បទ«ផ្អែមៗ» បទ«ផ្កាម្លិះ​ដ៏ស្អាត​មួយ»និងបទ«ជូនពរ»ជាដើម​ដើម្បី​បំពេរ​អារម្មណ៍​ទស្សនិកជន​ទាំង​អស់ 

      ប្រព័ន្ធសារព័ត៌មាននិងស្ថាប័នមានពាក់ព័ន្ធនៃបណ្តាប្រទេសអាស៊ានដែលអញ្ជើញចូលរួមព្រឹត្តិការណ៍មហាស្រពតន្រ្តីមិត្តភាពចិននិងអាស៊ានលើកនេះ​ រួមមាន​ ស្ថានីយ៍វិទ្យុនិងទូរទស្សន៍ប្រទេសព្រុយណេ​ ស្ថានីយ៍ទូរទស្សន៍ជាតិប្រទេសកម្ពុជា​ ស្ថានីយ៍ទូរទស្សន៍​Metro​នៃប្រទេសឥណ្ឌូណេស៊ី​ ស្ថានីយ៍ទូរទស្សន៍​Star​នៃប្រទេសឡាវ​ ស្ថានីយ៍ទូរទស្សន៍​SKY​ NET​នៃប្រទេសមីយ៉ាន់ម៉ា​ គណៈកម្មាធិការជាតិខាងវប្បធម៌និងសិល្បៈនៃប្រទេសហ្វីលីពីន​ ស្ថានីយ៍ទូរទស្សន៍ជាតិប្រទេសហ្វីលីពីន​ ស្ថានីយ៍វិទ្យុនិងទូរទស្សន៍ជាតិប្រទេសថៃនិងស្ថានីយ៍ទូរទស្សន៍ប្រទេសវៀតណាមជាដើម៕

 

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ