តួអង្គ​សេដ្ឋកិច្ច​អង្គការ​APEC​សំដែង​សុទិដ្ឋិនិយម​ចំពោះ​អនាគត​នៃ​ការអភិវឌ្ឍ​ប្រទេស​ចិន
2017-11-12 15:05:36  cri  Web Editor:Wei

    ក្នុង​សន្និសីទ​ក្រៅផ្លូវការ​លើក​ទី២៥​នៃ​អ្នកដឹកនាំ​អង្គការ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វីក​ អ្នកដឹកនាំ​នៃ​បណ្តា​ប្រទេស​នានា​បាន​សំដែង​សុទិដ្ឋិនិយម​ចំពោះ​អនាគត​នៃ​ការ​អភិវឌ្ឍ​ប្រទេស​ចិន​ដោយ​រំពឹងថា​ នឹង​ចូលរួម​ក្នុង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​នៃ​គំនិត​ផ្តួចផ្តើម​ខែ្ស​ក្រវាត់​មួយ​និង​ផ្លូវមួយ​ដើម្បី​ជំរុញឲ្យ​ការអភិវឌ្ឍ​ប្រកប​ដោយ​ភាព​រុងរឿង​ថ្កុំថ្កើង​នៃ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ជា​មួយ​គ្នា។​

    ថៃ្ងទី​១១​ ខែ​វិច្ឆិកា​ លោក​ចាងជូន​ ប្រធាន​ផែ្នក​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​ក្រសួង​ការ​បរទេស​ចិន​បាន​ថែ្លង​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​ថា ​សន្និសីទ​លើកនេះ​ទទួលបាន​សមិទ្ធិផល​យ៉ាង​វិជ្ជមាន​ ធានា​រក្សា​ទិសដៅ​នៃ​ការអភិវឌ្ឍ​ទូទៅ​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ពង្រឹង​និន្នាការ​កិច្ចសហប្រតិបត្តិការ​នៃ​អង្គការ​APEC​ ហើយ​បាន​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាក់សែ្តង​ក្រោម​ក្របខ័ណ្ឌ​អង្គការ​APEC​ គឺជា​សន្និសីទ​មួយ​ដែល​ទទួល​បាន​ភាព​ជោគ​ជ័យ៕​
ទាក់ទង​ជាមួយ​យើង​ខ្ញុំ