​លោកជំទាវ​ឯកអគ្គរដ្ឋ​ទូត​ប្រទេស​ឡាវ​ប្រចាំ​នៅ​ប្រទេស​ចិន​ថ្លែង​ថា គំនិត​អភិបាលកិច្ច​របស់​លោក​ស៊ីជីនភីង​ពោរ​ពេញ​ទៅ​ដោយ​តម្រិះ​ប្រាជ្ញា​និង​ទស្សនវិជ្ជា
2017-10-22 14:52:05  cri  Web Editor:Guo

      ថ្ងៃទី ២០ ខែ​តុលា លោកជំទាវ Vandee Boutthasavong ឯកអគ្គ​រដ្ឋ​ទូត​ប្រទេស​ឡាវ​ប្រចាំ​នៅ​ប្រទេស​ចិន​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ស្ថានីយ​វិទ្យុ​អន្តរជាតិ​ចិន ព្រម​ទាំង​បាន​ផ្តល់​បទ​សម្ភាសន៍​ជា​មួយ​អ្នក​សារព័ត៌មាន​វិទ្យុ​អន្តរជាតិចិន​​អំពី​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី ១៩ ដែល​កំពុង​បើក​ធ្វើ​ ។ លោក​ជំទាវ​បាន​​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​របស់​បក្ស​កុម្មុយនិស្ត​ចិន​តាំង​ពីរ​សមាជ​លើក​ទី ១៨ មក និង​របាយការណ៍​របស់​លោក​ស៊ីជីនភីង​ក្នុង​សមាជ​លើក​ទី ១៩ លោក​ជំទាវ​សង្កេត​ឃើញ​ថា លោក​ស៊ីជីនភីង​ អគ្គលេខាធិការ​នៃ​គណៈ​កម្មាធិការ​​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​មាន​ទស្សនៈ​ពិសេស​របស់​ខ្លួន​ជា​ច្រើន​លើ​វិស័យ​អភិបាលកិច្ច ទស្សនៈទាំង​នេះ​ពោរ​ពេញ​ទៅ​ដោយ​តម្រិះ​ប្រាជ្ញា​និង​ទស្សនវិជ្ជា ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ