គណៈប្រតិភូ​តំណាង​បក្ស​នៃ​សមាជ​លើកទី១៩​បន្ត​បើក​ធ្វើ​សនិ្នសីទ​តាម​​ក្រុម​នីមួយៗ
2017-10-22 14:50:59  cri  Web Editor:Guo

      ថ្ងៃទី​២១ ខែ​តុលា គណៈ​ប្រតិភួ តំណាង​បក្ស​នៃ​សមាជ​លើក​ទី ១៩ បាន​បន្ត​បើក​ធ្វើ​សនិ្នសីទ​តាម​ក្រុម​នីមួយៗ​ជា​បន្ត​ទៀត​ ដើម្បី​រៀបចំ​បញ្ជី​ឈ្មោះ​ដែល​សនិ្នសីទ​លើក​ទីពីរ​នៃ​ក្រុម​ប្រធាន​របស់​សមាជ​លើក​នេះ​បាន​អនុម័ត មាន​ដូច​ជា​បញ្ជី​ឈ្មោះ​នៃសមាជិក​និង​សមាជិក​ត្រៀម​នៃ​គណៈកម្មាធិកា​មជ្ឈិម​ ក៏​ដូច​ជា​បេក្ខជន​ឈរ​ឈ្មោះ​នៃ​គណៈកម្មាធិកា​ត្រួត​ពិនិត្យ​វិន័យ​មជ្ឈឹមបក្សកុម្មុនិស្ត​ចិន​អាណតិ្ត​​ទី ១៩ ព្រម​និង​ពិគ្រោះ​ពិភាក្សា​សេចក្តី​ព្រាង​នៃ​សេចកី្ត​សម្រេច​ចិត្ត​ស្តីពី​របាយការណ៍​គណៈកម្មាធិការ​មជ្ឈិម​អាណតិ្ត​ទី ១៨ សេចកី្ត​ព្រាង​នៃ​សេចកី្ត​សម្រេច​ចិត្ត​ស្តីពី​របាយការណ៍​ការងារ​របស់​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​វិន័យ​នៃ​មជ្ឈិម​បក្ស​អាណត្តិ​ទី ១៨ និង​សេចកី្ត​ព្រាង​នៃ​សេចក្តី​សម្រេច​ចិត្ត​ស្តីពី​ការ​ធ្វើ​វិសោធនកម្ម​លើ​លក្ខន្តិកៈ​បក្ស

ទាក់ទង​ជាមួយ​យើង​ខ្ញុំ