លោក​ZhangDejiangចូលរួម​ការ​ពិគ្រោះ​ពិភាក្សា​នៃ​គណៈប្រតិភូ​តំណាង​បក្ស​នៃ​ខេត្ត​ម៉ុងហ្គោលី​ក្នុង​នា​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​១៩
2017-10-19 15:52:03  cri  Web Editor:Zheng

  រសៀល​ថ្ងៃ​ទី​១៨​ខែ​តុលា លោក​ZhangDejiangប្រធាន​សភា​ប្រជាជន​ចិន​បាន​អញ្ជើញ​ទៅ​ជួប​គណៈប្រតិភូតំណាង​បក្ស​នៃ​ខេត្ត​ម៉ុងហ្គោលី​ក្នុង​ដែល​មក​ចូល​រួម​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​១៩ ដើម្បី​រួម​គ្នា​ពិគ្រោះ​ពិភាក្សា​គ្នា​អំពី​របាយការណ៍​នៃ​សមាជ​បក្ស​កុម្មុយ​និស្ត​ចិន​លើក​ទី​១៩។លោក​បាន​ថ្លែង​ថា លោក​ឯកភាព​ទាំង​ស្រុង​ចំពោះ​របាយ​ការណ៍​ដែល​លោក​ស៊ីជីនភីង​តាង​នាម​ឲ្យ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​១៨​ថ្លែង​ជូន​អង្គ​សមាជ។

      លោក​ZhangDejiangបាន​ថ្លែង​ថា យើង​ត្រូវ​តែ​រៀន​សូត្រ​យ៉ាង​ផ្ចិត​ផ្ចង់​និង​អនុវត្ត​ដោយ​គ្រប់​ជ្រុង​ជ្រោយ​នូវ​ស្មារតី​របស់​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​១៩ ជា​ពិសេស​គឺ​គតិ​សង្គម​និយម​មាន​លក្ខណៈពិសេសនៃ​ប្រទេស​ចិន​ក្នុង​យុគសម័យ​ថ្មី​របស់​លោក​ស៊ីជីនភីង គាំទ្រ​យ៉ាង​មុតមាំ​នូវ​ឋានៈជា​ប្រមុខ​និង​កិត្យានុភាព​របស់​លោក​ស៊ីជីនភីង​ដែល​ជា​អគ្គ​លេខា​ធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន គាំទ្រ​យ៉ាង​មុត​មាំ​នូវ​កិត្យានុ​ភាព​និង​ការ​ដឹក​នាំ​ដោយ​ឯកភាព​នៃ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន រក្សា​ខ្ជាប់​នូវ​ជំហរ​ឯកភាព​កម្រិត​ខ្ពស់​ទាំង​ផ្នែក​ស្មារតី នយោបាយ​និង​ប្រតិបត្តិការ​ឲ្យ​ស្រប​ជា​មួយ​មជ្ឈិម​បក្ស​កុម្មុយ​និស្ត​ចិន​ដែល​មាន​លោក​ស៊ីជីនភីង​ជា​ប្រមុខ ក៏​ដូច​ជា​ធ្វើ​ការ​តស៊ូ​ប្តូរ​ផ្តាច់​ដើម្បី​សម្រេច​បាន​នូវ​កិច្ច​កសាង​សង្គម​ដែល​ប្រជាជន​មាន​ជីវភាព​ធូរ​ធារ​បង្គួរ​ដោយ​គ្រប់​ជ្រុង​ជ្រោយ​និង​ដើម្បី​ទទួល​បាន​ជ័យ​ជម្នះ​ដ៏​មហិមា​នៃ​សង្គម​និយម​មាន​លក្ខណៈ​ពិសេសនៃ​ប្រទេស​ចិន​ក្នុង​យុគសម័យ​ថ្មី៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ