ប្រទេស​ចិន​នឹង​កាន់តែ​បើក​ទូលាយទីផ្សារ​​ថែមទៀត
2017-10-18 12:27:35  cri  Web Editor:Li

    ក្នុង​របាយការណ៍​នៃ​សមាជបក្សកុម្មុយនិស្ត​ចិន​លើកទី​ ១៩ បានលើកឡើង​​ថា​ ប្រទេសចិន​នឹង​ចាត់​ទុក​ការ​កសាង​គំនិត​ផ្តួចផ្តើម​ " ខ្សែក្រវាត់មួយ​និងផ្លូវមួយ "​ ជា​ចំណុច​សំខាន់​ អនុវត្ត​តាម​គោលការណ៍​អំពី​ការ​​ពិភាក្សាជាមួយ​គ្នា​ ​ ការ​​​កសាងរួម​គ្នា​​និង​ចែករំលែក​ជា​មួយ​គ្នា​  ដើម្បី​បង្កើនសមត្ថភាព​ផ្នែ​ក​ច្នៃ​ប្រឌិត​ថ្មីនិង​​កិច្ចសហប្រតិបត្តិការ​ប្រកបដោយ​ភាព​បើក​ទូលាយ​  ដើម្បី​កកើត​ទៅ​ជា​និម្មាបនកម្ម​បើក​ទូលាយ​ដែល​តភ្ជាប់​គ្នា​ទាំង​ដី​គោក​និង​​សមុទ្រ​ទាំងក្នុង​និងក្រៅ​ប្រទេស​ និង​ពីទិសខាង​កើត​ទៅ​ខាង​លិចដែល​​ប្រកបដោយ​ភាព​​បំពេញ​បន្ថែម​គ្នា​ ។ ម្យ៉ាង​​វិញ​ទៀត​ ត្រូវ​ជំរុញវិស័យ​​ពាណិជ្ជកម្ម​ដើម្បី​កសាង​ប្រទេស​ចិន​ឲ្យ​បាន​ខ្លាំង​ក្លា​  ដោយ​អនុវត្ត​តាម​គោលនយោបាយស្តីពី​កិច្ច​ស���្រួល​ពាណិជ្ជកម្ម​និង​ការវិនិយោគ​កម្រិត​ខ្ពស់  អនុវត្ត​ទាំង​ស្រុង​នូវការ​ផ្តល់ភាពងាយស្រួល​ដល់​វិនិយោគិន​បរទេស​ឲ្យ​ដូច​ជា​វិនិយោគិន​ចិនមុន​ពេល​ចូល​ទីផ្សារ​ចិននិង​​​ប្រព័ន្ធ​​គ្រប់គ្រង​បញ្ជី​អវិជ្ជមាន  ​ ដើម្បី​បើក​ទូលាយក្នុង​កម្រិត​ខ្ពស់​នូវ​​ច្រក​ចូល​ទីផ្សារ​ចិន​ ​  និងធ្វើ​ឲ្យ​​ឲ្យ​របរសេវាកម្មចិនកាន់តែ​​បើក​ទូលាយចំពោះ​បរទេស​ថែម​ទៀត​​​  ​ ​​ក៏​ដូច​ជា​​​ការពារ​សិទ្ធិនិងផលប្រយោជន៍​របស់​វិនិយោគិន​បរទេស​ ។ ដោយឡែក​ ប្រទេស​ចិន​និង​អនុវត្ត​គោលនយោបាយ​សមភាព​​ចំពោះ​សហគ្រាស​ដែល​បាន​ចុះបញ្ជីពាណិជ្ជកម្ម​​ក្នុង​ប្រទេស​ចិន​ ។​ ក្រៅពីនេះ​ ត្រូវ​ផ្តល់​សិទ្ធិ ​កំណែទម្រង់ដោយ​​ម្ចាស់ការ​​ថែម​ទៀត​ដល់​តំបន់​ពិសោធន៍​ផ្នែក​ពាណិជ្ជកម្មសេរី​  និង​​ធ្វើ​ការ​សិក្សាស្វែងយល់​​ដើម្បី​កសាង​កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ ។ ​ម្យ៉ាង​​ទៀត​ ត្រូវ​ធ្វើ​កិច្ច​ខិតខំប្រឹង​ប្រែង​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ផលិតភាព​អន្តរជាតិ​    ដើម្បី​កកើត​ទៅ​ជា​បណ្តាញ​ពាណិជ្ជកម្ម​ វិនិយោគ​និងហិរញ្ញប្បទាន​រួម​ផ្សំ​​  ​ផលិតកម្ម​​និង​សវាកម្ម​ជា​សកល​​ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ