សកម្មភាព​យក​បទ​សម្ភាសនៅក្រុង​ក្វាងចូវ​​របស់​ប្រព័ន្ធ​សារព័ត៌មាន​នៃ​បណ្តា​ប្រទេស​តាម​បណ្តោយ​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ"​បាន​សម្ពោធ​បើក​នៅ​ថ្ងៃទី៤​ ខែ​កក្កដា​
2017-07-04 10:54:52  cri  Web Editor:Sun

    ថ្ងៃទី៤ ​ខែកក្កដា ​សកម្មភាពយកបទសម្ភាស​នៅ​ក្រុងក្វាងចូវ​​របស់ប្រព័ន្ធសារព័ត៌មាននៃបណ្តាប្រទេសតាមបណ្តោយ"ខ្សែក្រវាត់មួយនិងផ្លូវមួយ"បានសម្ពោធបើកនៅក្រុងក្វាងចូវប្រទេសចិន

     សកម្មភាពលើក​​នេះបានរៀបចំឡើងដោយវិទ្យុអន្តរជាតិចិននិងរដ្ឋបាលក្រុងក្វាងចូវ ក្នុងបំណងផ្សព្វផ្សាយទំនៀមទំលាប់ វប្បធម៌ប្រពៃណី និងការអភិវឌ្ឍខាងសេដ្ឋកិច្ចនិងសង្គមកិច្ចរបស់ទីក្រុងក្វាងចូវទៅកាន់​​បណ្តាប្រទេសតាមបណ្តោយ"ខ្សែក្រវាត់មួយនិងផ្លូវមួយ" ដើម្បីបង្កើនការយល់ដឹងនិងការផ្លាដ់ប្តូរគ្នាទៅវិញទៅមករវាងក្រុងក្វាងចូវនិង​​បណ្តាប្រទេសតាមបណ្តោយ"ខ្សែក្រវាត់មួយនិងផ្លូវមួយ"

      វិទ្យុអន្តរជាតិចិននិងរដ្ឋបាលក្រុងក្វាងចូវបានអញ្ជើញអ្នកសារព័ត៌មាននៃបណ្តាប្រទេសតាមបណ្តោយ"ខ្សែក្រវាត់មួយនិងផ្លូវមួយ"ដូចជាប្រទេសកម្ពុជា ថៃឡាវមីយ៉ាន់ម៉ាហ្វីលីពីនកូរ៉េខាងត្បូង  ប៉ាគ្គីស្ថាននិងនេប៉ាល់​ជាដើមមកចូលរួមសកម្មភាពយកបទសម្ភាសលើកនេះ

      ក្នុងអំឡុងពេលសកម្មភាពលើកនេះអ្នកសារព័ត៌មាន​ចិននិងបរទេសនឹងយកបទសម្ភាសជាមួយគ្នា ហើយនឹងទៅទស្សនានិងយកបទសម្ភាសនៅសារមនី្ទរក្រុមហ៊ុនបច្ចេកវិទ្យា រោងចក្រផលិត​រថយន្ត ​សាលតាំងពិព័រណ៌និងសួនឧទ្យានជាដើម ​ដើម្បីយល់ដឹងពីសភាពការណ៍អភិវឌ្ឍខាងសេដ្ឋកិច្ចនិងសង្គមកិច្ចរបស់ក្រុងក្វាងចូវឲ្យបាន​​គ្រប់ជ្រុងជ្រោយ
ទាក់ទង​ជាមួយ​យើង​ខ្ញុំ