លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​ចូល​រួម​ពិធី​បដិសណ្ឋាកិច្ច​និង​លៀង​សាយ​ភោជន៍​ដែល​រៀប​ចំ​ដោយ​សាលា​រដ្ឋបាល​តំបន់​រដ្ឋបាល​ពិសេស​ហុង​កុង​ព្រម​ទាំង​ថ្លែង​សុន្ទរកថា​សំខាន់
2017-07-01 15:40:51  cri  Web Editor:Zheng

  យប់​ថ្ងៃ​ទី​៣០​ខែ​មិថុនា លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​ចូល​រួម​ពិធី​បដិសណ្ឋារ​កិច្ច​និង​លៀង​សាយ​ភោជន៍​ដែល​រៀប​ចំ​ដោយ​សាលា​រដ្ឋបាល​តំបន់​រដ្ឋបាល​ពិសេស​ហុង​កុង​ ព្រម​ទាំង​ថ្លែង​សុន្ទរកថា​សំខាន់។លោក​ស៊ីជីនភីង​បាន​គូស​បញ្ជាក់​ថា ក្នុង​រយៈពេល​២០​ឆ្នាំ​កន្លង​ទៅ​នេះ ការ​អនុវត្ត​ជាក់​ស្តែង​នូវ​គោល​នយោបាយ​ប្រទេស​មួយ​ប្រព័ន្ធ​គ្រប់​គ្រង​ពីរ​នៅ​ហុង​កុង​ គឺ​បី​ដូច​ជា​កូន​ឈើ​មួយ​ដើម​ដែល​បាន​លូត​លាស់​ក្រោម​ខ្យល់​និង​ភ្លៀង និង​ទទួល​បាន​ផ្លែផ្កាយ៉ាង​ច្រើន។យើង​ត្រូវ​ជឿជាក់​លើ​ខ្លួន​ឯង ជឿជាក់​លើហុង​កុង ជឿ​ជាក់​លើ​ប្រទេស​ជាតិយើង គោល​បំណង​ដើម​របស់​យើង​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​ប្រទេស​មួយ​ប្រព័ន្ធ​គ្រប់​គ្រង​ពីរ​គឺ​មិន​កែ​ប្រែ​ទេ ហើយ​ការ​ប្តេជ្ញា​ចិត្ត​ក៏​មិន​រង្គោះ​រង្គើ​ដែរ ពោល​គឺ​ត្រូវ​ជំរុញ​ដោយ​ជំនឿ​ចិត្ត​និង​ទឹក​ចិត្ត​មុត​មាំ​ដើម្បី​ញ៉ាំង​ឲ្យ​ការ​អនុវត្ត​គោល​នយោបាយ​ប្រទេស​មួយ​ប្រព័ន្ធ​គ្រប់​គ្រង​ពីរ​នៅ​ហុងកុង​ទទួល​បាន​សមិទ្ធផល​កាន់​តែ​ច្រើន​ថែម​ទៀត៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ