​វេទិកា​ច្រក​សមុទ្រ​តៃវ៉ាន់​លើក​ទី ៩ បាន​សម្ពោធ​បើក​នៅ​ក្រុង Xia Men ប្រទេស​ចិន
2017-06-18 14:55:21  cri  Web Editor:Guo

      វេទិកា​ច្រក​សមុទ្រ​តៃវ៉ា់ន់​លើក​ទី ៩ បាន​សម្ពោធ​បើក​នៅ​ក្រុង Xia Men នៃប្រទេស​ចិន​ ។ លោក Yu Zhengsheng សមាជិក​អចិន្ត្រៃយ៍នៃ​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន និង​ជា​ប្រធាន​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​បាន​ចូល​រួម​ពិធី​សម្ពោធ​បើក​ព្រម​ទាំង​បាន​ថ្លែង​សន្ទរកថា​ទៀត​ផង ។

      លោក Yu Zhengsheng បាន​អធិប្បាយ​ពីគំនិត​ចំនួន ៥ ចំណុច​ដោយ​ផ្តោត​សំខាន់​លើ​ប្រធាន​បទ​របស់​វេទិកា​"ពង្រីក​ការ​ផ្លាស់​ប្តូរ​ក្នុង​សង្គម​ស៊ីវិល ជំរុញ​ការ​អភិវឌ្ឍ​ដោយ​ចុះ​សម្រុង​គ្នា​ឲ្យ​មាន​ភាព​កាន់​តែ​ស៊ី​ជម្រៅ" ។ ចំណុច​ទីមួយ គឺ​ជំរុញ​ការ​អភិវឌ្ឍ​ដោយ​ចុះ​សម្រុង​គ្នា​ឲ្យ​មាន​ភាព​កាន់​តែ​ស៊ី​ជម្រៅ រួម​គ្នា​គាំពារ​ផល​ប្រយោជន៍​ជា​ទូទៅ​របស់​ប្រជាជាតិ​ចិន ។ ទីពីរ ជំរុញ​ការ​អភិវឌ្ឍ​ដោយ​ចុះ​សម្រុង​គ្នា​ឲ្យ​មាន​ភាព​កាន់​តែ​ស៊ី​ជម្រៅ ស្វែង​រក​ផល​ប្រយោជន៍​ដូច​គ្នា​របស់​ត្រើយ​ទាំង​សងខាង​នៃ​ច្រក​មសុទ្រ​តៃវ៉ាន់ ។ ទីបី ជំរុញ​ការ​អភិវឌ្ឍ​ដោយ​ចុះ​សម្រុង​គ្នា​ឲ្យ​មាន​ភាព​កាន់​តែ​ស៊ី​ជម្រៅ បង្កើន​ចំណង​ស្មារតី​រវាង​ជនរួម​ជាតិ​នៃ​ត្រើយ​ទាំង​សងខាង ។ ទីបួន ជំរុញ​ការ​អភិវឌ្ឍ​ដោយ​ចុះ​សម្រុង​គ្នា​ឲ្យ​មាន​ភាព​កាន់​តែ​ស៊ី​ជម្រៅ ជំរុញ​ថែម​ទៀត​នូវ​ការ​បង្កើន​កម្លាំង​ចលករ​ក្នុង​ការ​អភិវឌ្ឍ​ចុះ​សម្រុង​គ្នា ។ ទីប្រាំ ជំរុញ​ការ​អភិវឌ្ឍ​ដោយ​ចុះ​សម្រុង​គ្នា​ឲ្យ​មាន​ភាព​កាន់​តែ​ស៊ី​ជម្រៅ គឺ​ត្រូវ​ការ​ជនរួម​ជាតិ​នៃ​ត្រើយ​ទាំង​សងខាង​ពួត​ដៃ​គ្នា​ដើម្បី​ពុះពារ​ឧបសគ្គ​និង​បំបាត់​ចោល​ការ​រំខាន ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ