លោក ​XiJinPingជួប​សន្ទនា​ជា​មួយ​លោក ​JerryBrownអភិបាល​រដ្ឋ​កាលីហ្វញ៉ា​សហរដ្ឋ​អាមេរិក
2017-06-07 15:44:00  cri  Web Editor:Ma

ថ្ងៃ​ទី​៦​ខែ​មិថុនា ​លោក ​XiJinPingប្រធាន​រដ្ឋ​ចិន​បាន​ជួប​សន្ទនា​ជា​មួយ​លោក ​JerryBrownអភិបាល​រដ្ឋ​កាលីហ្វញា​សហរដ្ឋ​អាមេរិក​នៅ​វិមាន​ប្រជាជន​ក្រុង​ប៉េកាំង។

លោក ​XiJinPingបាន​ថ្លែង​ថា ​តាំង​ពី​ប្រទេស​ចិន​និង​អាមេរិក​បង្កើត​ទំនាក់​ទំនង​ការ​ទូត​រៀង​មក ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​បាន​រីក​ចំរើន​ទៅ​មុខ​ដោយ​ឆ្លង​កាត់​ឧបសគ្គ​ជា​ច្រើន​ ​ហើយ​ទទួល​បាន​ផល​ប្រយោជន៍​យ៉ាង​ធំ​ក្រៃ​លែង​ដល់​ប្រជាជន​ប្រទេស​ទាំង​ពីរ ​ព្រម​ទាំង​ជំរុញ​យ៉ាង​ខ្លាំង​ដល់​សន្តិភាព​ស្ថេរភាព​និង​ភាព​រុងរឿង​នៃ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​និង​ពិភពលោក​ផង​ដែរ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ