ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​​ឃុំ-សង្កាត់​របស់​ប្រទេស​កម្ពុជា​បាន​បញ្ចប់​ហើយ​
2017-06-05 14:20:51  cri  Web Editor:Sun
    ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​​ឃុំ-សង្កាត់​អាណត្តិ​ទី៤​របស់​ប្រទេសកម្ពុជា​ដែល​ត្រូវ​គេ​យកចិត្តទុកដាក់​យ៉ាងខ្លាំង​បាន​បញ្ចប់​នៅវេលា​ម៉ោង៣​រសៀល​កាលពី​ថ្ងៃទី៤​ខែមិថុនា​តាម​ម៉ោងតំបន់ ​។​ សន្និសីទ​សារព័ត៌មាន​ដែល​កំណត់​បើកធ្វើ​នៅ​វេលា​ម៉ោង៤​រសៀល​ត្រូវ​បាន​ពន្យារពេល​ដល់​ម៉ោង៥​ទើប​ចាប់ផ្តើម​ ។ ​តាម​គម្រោង ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ហៅកាត់ថា​ គ..ប​ នឹង​ប្រកាស​លទ្ធផល​បឋម​នៅ​ថ្ងៃទី៤​និង​ថ្ងៃទី៥​ខែមិថុនា​ ហើយ​លទ្ធផល​ជាផ្លូវការ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃទី២៥​ខែមិថុនា​ខាង​មុខនេះ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ