លោក ​WangYi​ថ្លែង​ថា ​វេទិកា​ទាំង​ពីរ​គឺ​គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវ៉ាត់​មួយ​និង​ផ្លូវ​មួយ​និង​G20​អាច​គួប​ផ្សំ​គ្នា​និង​ជំរុញ​គ្នា​ទៅ​វិញ​ទៅ​មក
2017-05-25 14:54:29  cri  Web Editor:Ma
    ថ្ងៃ​ទី​២៤​ខែ​ឧសភា ​នៅ​ទី​ក្រុង​ប៉េកាំង ​លោក ​WangYi​ រដ្ឋមន្រ្តី​ការ​បរទេស​ចិន​និង​លោក ​SigmarGabriel​ឧបនាយករដ្មមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ការ​បរទេស​អាល្លឺម៉ង់​បាន​ធ្វើ​សន្និសីទ​សារ​ព័ត៌មាន​រួម​គ្នា​បន្ទាប់​ពី​បញ្ចប់​ការ​ជួប​សន្ទនា ​ដោយ​លោក ​WangYi​ថ្លែង​ថា​ ការ​ជំរុញ​អនុវត្ត​គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវ៉ាត់​មួយ​និង​ផ្លូវ​មួយ​នឹង​ផ្តល់​កម្លាំង​ចលករ​យ៉ាង​ខ្លាំង​និង​ទស្សនៈ​វិស័យ​ធំ​ទូលាយ​សម្រាប់​ដំណើរ​G20​ក្នុង​ក្របខណ្ឌ​ពិភពលោក។​លោក​សង្ឃឹម​ថា ​វេទិកា​ធំ​ទាំង​ពីរ​នេះ​អាច​ប៉ះ​ប៉ូវ​គ្នា​ ���ួប​ផ្សំ​គ្នា ​និង​ជំរុញ​គ្នា រួម​គ្នា​បំពេញ​តួនាទី​ដឹក​នាំ​សម្រាប់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ពិភពលោក​ដោយ​បរិសុទ្ធ ​រួម​ចំណែក​រៀង​ៗ​ខ្លួន ​​ដើម្បី​គោល​ដៅ​ដ៏​មហាអស្ចារ្យ​ស្តីពី​ការ​កសាង​សហគមន៍​ជោគ​វាសនា​រួម​គ្នា​នៃ​មនុស្ស​លោក។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ