ក្រុងZhangjiajie​ប្រទេសចិន​និងក្រុង​សៀមរាប​ប្រទេសកម្ពុជា​ចុះហត្ថលេខាលើ​អនុស្សារណៈសហប្រតិបត្តិការ
2017-05-23 11:20:24  cri  Web Editor:Xu

    ថ្ងៃ​ទី ២២ ខែឧសភា ក្រុងZhangjiajie ខេត្តហ៊ូណាន ដែលជា​ទីក្រុង​ទេសចរណ៍​ប្រទេសចិន​និង​ក្រុងសៀមរាប ដែលជា​ទីក្រុងទេសចរណ៍​ប្រទេសកម្ពុជា​បាន​ចុះហត្ថលេខាលើ​អនុស្សារណៈស្តីពី​ការបង្កើត​ទំនាក់ទំនង​សហប្រតិបត្តិការ​មេត្រីភាព ។

    លោក​អភិបាលរង​ខេត្តសៀមរាប​បានថ្លែងថា ក្រោយពី​ក្រុងសៀមរាប​និង​ក្រុងZhangjiajie​ចងចំណងជា​ទីក្រុងមេត្រីភាព សង្ឃឹមថា​និស្សិត សហគ្រិន​និង​អ្នកបំពេញការងារ​ខាងអប់រំ​ជាដើម​នៃ​ក្រុងទាំងពីរ​អាច​ផ្លាស់ប្តូរ​ទស្សនកិច្ចគ្នា​ទៅវិញទៅមក ហើយសង្ឃឹមថា​មាន​អ្នកទេសចរចិន​កាន់តែច្រើន​មក​ធ្វើទេសចរ​នៅប្រទេសកម្ពុជា ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ