វេទិកា​កំពូល​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិស្តីពី​យុទ្ធសាស្រ្ត​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយបាន​កត់​ត្រា​ចូល​ទំព័រ​ថ្មី​នៃការ​អភិវឌ្ឍ​ដោយ​សន្តិភាព​សម្រាប់​ពិភពលោក​ទាំង​មូល
2017-05-16 14:08:47  cri  Web Editor:Zheng

      វេទិកាកំពូលសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីយុទ្ធសាស្រ្តខ្សែក្រវាត់មួយនិងផ្លូវមួយបាន​បើក​ធ្វើ​នៅ​ក្រុង​ប៉េកាំង​ចាប់​ពី​ថ្ងៃ​ទី​១៤​ដល់​ទី​១៥​ខែ​ឧសភា។កាសែត​ល្បីៗ​នៃ​ហុង​កុង​និង​ម៉ាកាវ​នា​ថ្ងៃ​ទី​១៥​ខែ​ឧសភា​បាន​ផ្សព្វ​ផ្សាយ​ដំណឹង​តាម​អក្សរ​និង​រូបភាព​នៅ​លើ​ទំព័រ​ព័ត៌មាន​របស់​ខ្លួន​យ៉ាង​ច្រើន។ទស្សនៈនៃមជ្ឈដ្ឋាន​ហុង​កុង​និង​ម៉ាកាវ​បាន​កត់​សម្គាល់​ជា​ទូទៅ​ថា វេទិកាកំពូលសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីយុទ្ធសាស្រ្តខ្សែក្រវាត់មួយនិងផ្លូវមួយបាន​កត់​ត្រា​ចូល​ទំព័រ​ថ្មី​នៃការ​អភិវឌ្ឍ​ដោយ​សន្តិភាព​សម្រាប់​ពិភពលោក​ទាំង​មូល នៅ​ក្រោម​របប​"​ប្រទេស​មួយ​អនុវត្ត​ប្រព័ន្ធ​ពីរ" ហុង​កុង​និង​ម៉ាកាវ​នឹង​ពង្រីក​នូវ​ឧត្តភាព​របស់​ខ្លួន ដើម្បី​ចូល​រួមកិច្ច​កសាង​យុទ្ធសាស្រ្ត​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ ហើយ​រីក​ចម្រើន​ទៅ​មុខ​រួម​គ្នា​ជា​មួយ​នឹង​ប្រទេស​ជាតិ។

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ