ក្នុង​វេទិកាកំពូលសម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិស្តីពី​យុទ្ធសាស្រ្ត​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ៖តំណាង​ជាង​៤០០រូប​រួម​គ្នា​ពិគ្រោះ​ពិភាក្សា​អំពី​ការ​បង្កើន​ការ​ទំនាក់​ទំនង​គ្នា​រវាង​ដួង​ចិត្ត​ប្រជាជន
2017-05-15 14:43:25  cri  Web Editor:Zheng

      ក្នុង​នាម​ជា​សន្និសីទប្រធានបទមួយ​ក្នុង​ចំណោម​សន្និសីទ​ប្រធានបទ​ទាំង​៦នៃ​វេទិកាកំពូលសម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិស្តីពី​យុទ្ធសាស្រ្ត​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយនេះ សន្និសីទ​អំពី​"ការ​បង្កើន​ការ​ទំនាក់​ទំនង​គ្នា​រវាង​ដួង​ចិត្ត​ប្រជាជន​"បាន​យក​ពាក្យ​ស្លោក​រួម​គ្នា​កសាង​ស្ពាន​នៃ​ដួង​ចិត្ត​ប្រជាជននិង​ជំរុញការ​អភិវឌ្ឍ​និង​ភាព​ចំរុង​ចម្រើន​រួម​គ្នា​ជា​ប្រធាន​បទ​ដោយ​បាន​បើក​ធ្វើ​នៅ​រសៀល​ថ្ងៃ​ទី​១៤​ខែ​ឧសភា ហើយ​មាន​តំណាង​ជាង​៤០០​រូប​មកពី​ស្ថាប័ន​រដ្ឋាភិបាល គណៈ​បក្ស សហគ្រាស​និង​អង្គការ​សង្គម​ស៊ីវិល​នៃ​ប្រទេស​ជាង​៦០​បាន​ចែក​រំលែក​បទ​ពិសោធន៍​ក្នុង​ការ​ចូល​រួម​កិច្ច​កសាង​យុទ្ធសាស្រ្ត​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ ព្រម​ទាំង​រៀប​រាប់​ពី​រឿង​ដួង​ចិត្ត​ប្រជាជន​ដែល​មាន​ទំនាក់​ទំនង​គ្នា​ជា​មួយ​យុទ្ធសាស្រ្ត​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ