ប្រទេស​ចិន​និង​រុស្ស៊ី​ធ្វើ​ការ​ផ្លាស់​ប្តូរ​មតិ​យោបល់​ជា​យុទ្ធសាស្រ្ត​អំពី​បញ្ហា​អន្តរជាតិ​និង​ក្នុង​តំបន់​នា​ពេល​បច្ចុប្បន្ន
2017-04-15 15:38:47  cri  Web Editor:Zhai Qianqian

     ​​ ​នៅ​យប់​ថ្ងៃ​ទី ១៤ ខែមេសា លោក​WangYi​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន​បាន​ធ្វើ​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​ជា​មួយ​លោក​Sergei Lavrov រដ្ឋមន្រ្តី​ក្រសួ​ង​ការបរទេស​រុស្ស៊ី​ ។ ភាគី​ទាំង​ពីរ​បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​មតិ​យោបល់​ជា​យុទ្ធសាស្រ្ត​អំពី​បញ្ហា​អន្តរជាតិ​និង​ក្នុងតំបន់​ដែល​យក​ចិត្ត​ទុក​ដាក់​ដូច​គ្នា ដូចជា​ទំនាក់​ទំនង​ទេ្វភាគី បញ្ហា​ស៊ីរី​និង​ឧបទ្វីប​កូរ៉េ​ជាដើម។ 

      សំដៅ​ចំពោះ​ស្ថានការណ៍​ស៊ីរី លោក​​WangYi​ បាន​មានប្រសាសន៍​ថា ឯករាជ្យភាព​អធិបតេយ្យភាព​  និង​បូរណភាព​ដែនដី​ត្រូវ​ទទួល​បាន​ការ​គោរព​ ។ រឿង​ជា​បន្ទាន់​នា​ពេលបច្ចុប្បន្ន​គឺ​ធ្វើ​ការ​ពិនិត្យ​អង្កេត​ដោយ​ឯករាជ្យ យុត្តិធម៌​ និង​ជំនាញ​ចំពោះ​រឿង​អាវុធ​គីមី​ក្នុង​ប្រទេស​ស៊ីរី ហើយ​ជឿជាក់​ថា​ ការពិត​នឹង​ត្រូវ​លាត​ត្រដាង​ជាសាធារណៈ ។

      ចំណែកឯ​ស្ថានការណ៍​ឧបទ្វីប​កូរ៉េ​ លោក​​​WangYi​ បាន​ថ្លែង​ទៀត​ថា ការ​បង្ការ​កុំ​ឲ្យ​ឧបទ្វីប​កូរ៉េ​កើត​មាន​សង្រ្គាម​និង​ភាព​ច្របូកច្របល់ គឺ​សម​ស្រប​នឹង​ផល​ប្រយោជន៍​រួម​របស់​ប្រទេស​ចិន​និង​រុស្ស៊ី ។ ការ​ធ្វើ​ឲ្យ​បណ្តា​ភាគី​នានា​វិល​មក​កាន់​តុ​ចរចា​​ ជា​គោល​បំណង​រួម​របស់​ប្រទេស​ចិននិង​រុស្ស៊ី ។

      ជា​ការ​ឆ្លើយ​តប​ លោក​ Lavrov បាន​ថ្លែង​ថា ការ​ប្រាស្រ័យ​ទាក់​ទង​ជាន់​ខ្ពស់​រវាង​ប្រទេស​រុស្ស៊ីនិង​ចិន​មានភាព​ស្អិត​ល្មួត ការ​ជឿ​ទុក​ចិត្ត​លើ​គ្នា​ជា​យុទ្ធសាស្រ្ត​មានភាព​កាន់តែ​ស៊ី​ជម្រៅ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ទទួល​បាន​សមិទ្ធផល​ច្រើនផង​ដែរ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ