រទេះភ្លើងក្រោមដីសាំងពេទេស្បួរុស្ស៊ីបានរៀបចំឲ្យដំណើរការឡើងវិញជាមូលដ្ឋាន
2017-04-04 13:37:17 cri Web Editor:Xu Xiaoxia
យប់ថ្ងៃទី ៣ ខែមេសា ក្រុមហ៊ុនរទេះភ្លើងក្រោមដីសាំងពេទេស្បួរុស្ស៊ីបានថ្លែងទៅកាន់ប្រព័ន្ធសារព័ត៌មានថា ក្រៅពីចំណតSennaya PloschadនិងចំណតTechnologichesky Institute Station ដែលកើតរឿងបំផ្ទុះគ្រាប់បែកនាថ្ងៃដដែល រទេះភ្លើងក្រោមដីនៃទីក្រុងនេះបានរៀបចំឲ្យដំណើរការឡើងវិញជាមូលដ្ឋានហើយ ។ តាមទិន្ន័យថ្មីបំផុតនៃគណៈកម្មាធិការជាតិរុស្ស៊ីប្រឆាំងភេរវកម្មបានឲ្យដឹងថា ការបំផ្ទុះគ្រាប់បែកនេះបានបណ្តាលឲ្យមនុស្ស ១១ នាក់ស្លាប់ និង៤៥ នាក់ត្រូវរបួស ។ ថ្ងៃដដែល លោកAntonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិនិងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសុទ្ធតែបានចេញផ្សាយសេចក្តីថ្លែងការណ៍ ថ្កោលទោសរឿងបំផ្ទុះគ្រាប់បែកនៅរទេះភ្លើងក្រោមដីសំាងពេទេស្បួរុស្ស៊ី ៕