ឯកអគ្គរដ្ឋទូតចិន​ប្រចាំនៅ​ប្រទេស​បារាំង​ថ្លែងថា​ សង្ឃឹមថា ​លទ្ធផល​នៃ​ការពិនិត្យ​អង្កេត​សំណុំរឿង​របស់​លោក​ Liu​ Shaoyao​ ​មាន​ភាពយុត្តិធម៌​និង​សមហេតុផល​
2017-04-02 13:46:38  cri  Web Editor:Sun Lingling

ថ្ងៃទី១​ខែមេសា​ លោក​ Zhai​ jun ​ឯកអគ្គរដ្ឋទូតចិន​ប្រចាំនៅ​ប្រទេស​បារាំង​បាន​ថ្លែងថា ​សង្ឃឹម​ភាគីបារាំង​មាន​លទ្ធផល​ពិនិត្យ​អង្កេត​ដែល​មាន​ភាពយុត្តិធម៌​និង​សមហេតុផល​មួយ​អំពី​រឿងដែល​ជនជាតិចិន​ឈ្មោះ​ Liu​ Shao​yao​ ​ស្នាក់នៅ​ប្រទេស​បារាំង​ត្រូវ​ប៉ូលិស​បាញ់​សម្លាប់​ក្នុង​ផ្ទះ​ ដើម្បី​ផ្តល់​ការបកស្រាយ​មួយ​ដល់​សមាជិក​គ្រួសារ​របស់​អ្នកស្លាប់​បាត់បង់​ជីវិត ។

    ថ្ងៃដដែល ​លោក ​Zhai​ jun ​បាន​ថ្លែង​នៅពេល​ទទួល​សម្ភាសន៍​ពី​ប្រព័ន្ធ​សារព័ត៌មានចិន​នៅ​ស្នងការដ្ឋាន​ប៉ូលិស​ក្រុងប៉ារីស​ថា​ សង្ឃឹមថា ​រឿងនេះ​កុំជះ​ឥទ្ធិពល​ទៅលើ​ការរស់នៅ​របស់​អាណិកជនចិន​និង​ជនជាតិចិន​កាន់​សញ្ជាតិ​បរទេស​នៅ​ប្រទេស​បារាំង​ ហើយ​ក៏​សង្ឃឹមថា ​នៅពេល​អនាគត​ នៅតែ​មាន​អ្នកទេសចរណ៍​ចិន​កាន់តែ​ច្រើន​ទៅធ្វើ​ទេសចរណ៍​នៅ​ប្រទេស​បារាំង ​ព្រមទាំង​សង្ឃឹមថា ​ទំនាក់ទំនង​ចិននិង​បារាំង​អាច​រីកចម្រើន​ដោយ​ល្អប្រសើរ​តទៅទៀត ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ