ភាគីចិន​រំលឹក​ឡើងវិញ​ថា កោះ ​Diao​ yu​ ជា​ទឹកដី​ប្រទេសចិន ​ទាមទារឲ្យ​ភាគីជប៉ុន​គោរព​ប្រវត្តិសាស្ត្រ​និង​ការពិត​ជាក់ស្តែង​
2017-03-28 10:53:15  cri  Web Editor:Sun Lingling
    ថ្ងៃ​ទី២៧​ខែមីនា​ លោកស្រី​ Hua​ Chun​ying​ អ្នកនាំពាក្យ​នៃ​ក្រសួង​ការបរទេស​ចិន​បាន​រំលឹក​ឡើងវិញ​ក្នុង​សន្និសីទ​អ្នកសារព័ត៌មាន​ជាប្រចាំ​ថា​ កោះ​ Diao​ yu ​ព្រមទាំង​កោះ​រណប​គឺជា​ទឹកដី​ប្រទេសចិន​ជាប់រហូតមក​ មិនថា​ភាគីជប៉ុន​និយាយ​ថាម៉េច ​ឬធ្វើ​យ៉ាង​ដូច​ម្តេច​ក៏ដោយ ​សុទ្ធតែ​មិនអាច​កែប្រែ​ការពិត​ដែល​កោះ ​Diao ​yu ​ជា​ទឹកដី​របស់​ប្រទេសចិន​នោះទេ​ ។​ ភាគីចិន​ទាមទារឲ្យ​ភាគីជប៉ុន​គោរព​ប្រវត្តិសាស្ត្រ​និង​ការពិត​ជាក់ស្តែង ​បញ្ឈប់​ការបង្ក​រឿងហេតុ​លើ​បញ្ហា​មាន​ពាក់ព័ន្ធ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ