សម្តេច​ហ៊ុនសែន​៖​ ​ភាព​រុងរឿងថ្កុំថ្កើង​និង​វឌ្ឍនភាព​របស់​ប្រទេស​កម្ពុជា​មិន​អាច​កាត់ផ្តាច់​ពី​ប្រទេស​ចិន​បាន​ទេ​
2017-03-21 15:13:46  cri  Web Editor:Wang Zhaojun

      ថ្ងៃទី​២០​ខែ​មីនា​ ​ពេល​ជួប​ពិភាក្សា​ការងារ​ជា​មួយ​លោក​​វ៉ាង​ សូវវិន​អនុរដ្ឋមន្រ្តី​ពាណិជ្ជកម្ម​ចិន​ ​សម្តេច​ហ៊ុនសេន​នាយករដ្ឋមន្រ្តី​កម្ពុជា​បាន​ថ្លែង​ថា​ ​ភាព​រុងរឿងថ្កុំថ្កើង​និង​វឌ្ឍនភាព​របស់​ប្រទេស​កម្ពុជា​មិន​អាច​កាត់ផ្តាច់​​ពី​​ប្រទេស​ចិន​បាន​ទេ​។ ​សម្តេច​ហ៊ុនសែន​បាន​ថ្លែង​អំណរគុណ​ចំពោះ​ប្រទេស​ចិន​ហើយ​រំពឹង​ថា​ប្រទេស​ចិន​អាច​បន្ត​ផ្តល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា​ ​ព្រម​និង​កៀរគរ​ជំរុញ​​វិនិយោគិន​និង​ភ្ញៀវ​ទេសចរ​ចិន​កាន់តែ​ច្រើន​ឲ្យ​មក​ធ្វើ​ការ​បណ្តាក់​ទុន​និង​ធ្វើ​ទេសចរណ៍​នៅ​កម្ពុជា​។

      ជា​ការ​ឆ្លើយតប​ លោក​វ៉ាង​ សូវវិន​​បាន​ថ្ែលង​ថា​ ​ក្នុង​ឋានៈ​ជា​ប្រទេស​ជិត​ខាង​ល្អ​និង​មិត្តភ័ក្តិ​ល្អ​ ​ទំនាក់ទំនង​រវាង​ចិន​និងកម្ពុជា​ត្រូវ​បាន​លើ​កម្ពស់​ទៅ​ជា​ទំនាក់ទំនង​ភាព​ជា​ដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុងជ្រោយ​។ ​លោក​បាន​ជម្រាប​សម្តេច​ហ៊ុនសែន​ថា​ ប្រទេស​ចិន​បាន​នាំចូល​ផលិតផល​ជា​ច្រើន​ពី​ប្រទេស​កម្ពុជា​ ​ពិសេស​អង្ករ​កម្ពុជា​គឺ​ពេញ​និយម​ណាស់​។

     ​លោក​វ៉ាង​ សូវវឹន​បាន​ថ្លែង​ទៀត​ថា​ ​នឹង​បន្ត​ជំរុញ​ឲ្យ​កសិផល​កម្ពុជា​កាន់តែ​ច្រើន​នាំ​ចេញ​ចូល​ទៅ​ទីផ្សារ​ចិន​ ​ក៏​ដូច​ជា​លើក​ទឹកចិត្ត​ភ្ញៀវ​ទេសចរ​ចិន​កាន់តែ​ច្រើន​ឲ្យ​ធ្វើ​ទេសចរណ៍​នៅ​កម្ពុជា​ផងដែរ​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ