មតិបរទេសថ្លែងថា ប្រទេសចិនកំពុងខិតខំប្រឹងប្រែងវិលត្រឡប់មកចំណុចកំពូលនៃ​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាពិភពលោកវិញ​
2017-03-16 11:06:12  cri  Web Editor:Sun Lingling
    ក្នុងមហាសន្និបាតទាំងពីររបស់ប្រទេសចិននៅឆ្នាំ២០១៧នេះ របាយការណ៍ការងារនៃ​រដ្ឋាភិបាលចិនបានលើកឡើងថា ត្រូវលើកកម្ពស់សមត្ថភាពច្នៃប្រឌិតថ្មីខាងវិទ្យាសាស្ត្រ​និងបច្ចេកវិទ្យា ។ បើសិនជាយើងរំលឹកឡើងវិញនូវសមិទ្ធផលខាងវិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាធំសំខាន់មួយចំនួនក្នុងឆ្នាំ២០១៦កន្លងទៅនេះ ការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្ត្រ​និងបច្ចេកវិទ្យារបស់ប្រទេសចិនបានទទួលសមិទ្ធផលជាផ្លែផ្កាយ៉ាងច្រើន ។ អ្នកលេង​បណ្តាញអ៊ីនធើណេតជាច្រើនបានសរសេរបទអធិប្បាយពាសពេញបណ្តាញ​អ៊ីនធើណេតទំនាក់ទំនងសង្គមដែលមានដូចជាពាក្យ"អភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេវិទ្យា​ដោយប្រើល្បឿនដូចជាផ្លូវដែកល្បឿនលឿន"ជាដើម ចំណែកសហគមន៍អន្តរជាតិក៏បាន​វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ប្រទេសចិន​ផងដែរ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ