ការ​ស្ទង់​ប្រជាមតិ​នៃ​ប្រទេស​ជា​ច្រើន​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ​រូបភាព​នៃ​ប្រទេស​ចិន​លើ​ឆាក​អន្តរជាតិ​ត្រូវ​បាន​លើក​ដំឡើង​ដោយ​នឹងនរ
2017-03-16 10:45:46  cri  Web Editor:Ma Xiaoqing
    ក្នុង​អំឡុង​ពេល​ធ្វើ​មហាសន្និបាត​ទាំង​ពីរ​ទូ​ទាំង​ប្រទេស​ចិន​ឆ្នាំ​នេះ ​ប្រព័ន្ធ​សារ​ព័ត៌មាន​បរទេស​បាន​ប្រើ​ពាក្យ​ដូច​ជា​ការ​រួម​ចំណែក​របស់​ប្រទេស​ចិន​ រូបមន្ត​នៃ​ប្រទេស​ចិន​និង​គម្រោង​ប្រទេស​ចិន​ជា​ដើម​ជា​ញឹកញយ ​ការ​នេះ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​រូបភាព​នៃ​ប្រទេស​ចិន​ដែល​ជឿ​ជាក់​លើ​ខ្លួន​ឯង​និង​ក្លាហាន​ក្នុង​ការ​​ទទួល​ខុស​ត្រូវ។​ពេល​កន្លង​ទៅ​នេះ ​លទ្ធផល​ស្ទង់​ប្រជាមតិ​នៃ​អង្គការ​ស្ទង់​ប្រជាមតិ​របស់​ប្រទេស​ជា​ច្រើន​ដូច​ជា​អាមេរិក​និង​រុស្ស៊ី​ជា​ដើម​បាន​បង្ហាញ​ថា ​រូបភាព​នៃ​ប្រទេស​ចិន​លើ​ឆាក​អន្តរជាតិ​ត្រូវ​បាន​ដំឡើង​ដោយ​នឹងនរ​ ចំណែក​សមិទ្ធផល​ដ៏​លេច​ធ្លោ​របស់​ប្រទេស​ចិន​ត្រូវ​បាន​ឥស្សរជន​នៅ​ឯ​នាយ​សមុទ្រ​កាន់​តែ​ច្រើន​យកចិត្តទុកដាក់​និង​វាយ​តម្លៃ​ល្អ​ជា​ពិសេស​គឺ​យុវជន។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ