លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានថ្លែងថា កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មរវាងភាគីទាំងពីរចិននិងរុស្ស៊ីមានសក្តានុពលធំ និងមានលក្ខណៈបំពេញបន្ថែមគ្នាទៅវិញទៅមកយ៉ាងខ្លាំង
2017-03-15 15:46:52 cri Web Editor:Sun Lingling
ថ្ងៃទី១៥ខែមីនា លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានថ្លែងនៅពេលនិយាយអំពីទំនាក់ទំនងរវាងចិននិងរុស្ស៊ីថា ការអភិវឌ្ឍន៍យ៉ាងល្អប្រសើរនិងនឹងនរនៃទំនាក់ទំនងចិននិងរុស្ស៊ីមិនគ្រាន់តែមានផលប្រយោជន៍ដល់តំបន់ប៉ុណ្ណោះទេ ថែមទាំងផ្តល់ផលប្រយោជន៍ដល់ពិភពលោកផងដែរ ។ នៅឆ្នាំ២០១៦ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានជួបពិភាក្សាការងារជាច្រើនលើក ហើយបានឈានដល់មតិឯកភាពគ្នាដ៏សំខាន់ជាច្រើន ចំណែកជំនួបពិភាក្សាការងាររវាងនាយករដ្ឋមន្ត្រីចិននិងរុស្ស៊ីបានបើកធ្វើជាច្រើនឆ្នាំមកនេះតាមពេលកំណត់ជាប់រហូត នេះក៏បានបង្ហាញឲ្យឃើញពីស្ថិរភាពនៃទំនាក់ទំនងរវាងចិននិងរុស្ស៊ីដែរ ។