លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានថ្លែងថា ការប្រកាន់ខ្ជាប់គោលនយោបាយមានប្រទេសចិនតែមួយគឺជាមូលដ្ឋាននយោបាយនៃទំនាក់ទំនងរវាងចិននិងអាមេរិកដែលមិនអាចកែប្រែបាន
2017-03-15 15:38:03 cri Web Editor:Sun Lingling
ថ្ងៃទី១៣ខែមីនា លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានជួបសន្ទនាជាមួយអ្នកសារព័ត៌មានចិននិងបរទេសនៅវិមានសភាប្រជាជនហើយឆ្លើយសំនួររបស់អ្នកសារព័ត៌មានផងដែរ ។ ពេលឆ្លើយសំនួរពាក់ព័ន្ធនឹងទំនាក់ទំនងរវាងចិននិងអាមេរិកដែលលើកឡើងដោយអ្នកសារព័ត៌មាន CNN នោះ លោក Li Keqiang បានថ្លែងថា មិនខ្វល់ថាអ្នកណាត្រូវជ្រើសតាំងជាប្រធានាធិបតីអាមេរិកនោះទេ ហើយពិតមែនតែទំនាក់ទំនងរវាងចិននិងអាមេរិកបានឆ្លងកាត់ឧបសគ្គជាច្រើន ក៏ប៉ុន្តែបានរីកចម្រើនទៅមុខឥតឈប់ឈរ ដូច្នេះហើយ លោកកាន់អាកប្បកិរិយាវិជ្ជមានចំពោះការនេះ ។