លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានថ្លែងថា ការប្រកាន់ខ្ជាប់គោលនយោបាយមានប្រទេសចិនតែមួយគឺជាមូលដ្ឋាននយោបាយនៃទំនាក់ទំនងចិននិងអាមេរិក ដែលមិនអាចកែប្រែបានទេ
2017-03-15 15:04:46 cri Web Editor:Sun Lingling
ថ្ងៃទី១៣ខែមីនា លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានជួបសន្ទនាជាមួយអ្នកសារព័ត៌មានចិននិងបរទេសនៅវិមានសភាប្រជាជនហើយឆ្លើយសំនួររបស់អ្នកសារព័ត៌មានផងដែរ ។ អំពីសំនួរដែលពាក់ព័ន្ធនឹងទំនាក់ទំនងចិននិងអាមេរិកដែលលើកឡើងដោយអ្នកសារព័ត៌មាន CNN លោក Li Keqiang បានថ្លែងថា មិនថាអ្នកណាត្រូវជ្រើសតាំងជាប្រធានាធិបតីអាមេរិក ពិតមែនតែទំនាក់ទំនងចិននិងអាមេរិកបានឆ្លងកាត់ឧបសគ្គជាច្រើន ក៏ប៉ុន្តែបានរីកចម្រើនទៅមុខឥតឈប់ឈរ លោកកាន់អាកប្បកិរិយាវិជ្ជមានចំពោះការនេះ ។