លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានថ្លែងថា ប្រទេសចិននៅតែជាកម្លាំងដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចទូទាំងពិភពលោកដដែល
2017-03-15 15:03:25 cri Web Editor:Sun Lingling
ព្រឹកថ្ងៃទី១៥ខែមីនា លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានជួបសន្ទនាជាមួយអ្នកសារព័ត៌មានចិននិងបរទេសនៅវិមានសភាប្រជាជនហើយឆ្លើយសំនួររបស់អ្នកសារព័ត៌មានផងដែរ ។ ពេលឆ្លើយសំនួរអំពីគោលដៅនៃការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចឆ្នាំ២០១៧នេះត្រូវកាត់បន្ថយដល់អត្រាប្រមាណ៦ក្បៀស៥ភាគរយ លោក Li Keqiang បានថ្លែងថា បរិមាណសរុបនៃសេដ្ឋកិច្ចប្រទេសចិនបានលើសពី៧៤ទ្រីលានយាន់ប្រាក់ចិន ល្បឿនកើនឡើងគឺ៦ក្បៀស៥ភាគរយ ត្រូវជាកំណើនលើមូលដ្ឋានតម្លៃ១១ទ្រីលានដុល្លារអាមេរិក ។ ប្រទេសចិននៅតែជាកម្លាំងដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចទូទាំងពិភពលោកក្នុងសភាពការណ៍ដែលសេដ្ឋកិច្ចពិភពលោកខ្វះកម្លាំងរីកចម្រើនឡើងវិញដដែល ។