លោក​លីខឺឈាំង​ថ្លែងថា ប្រទេសចិន​គាំទ្រ​ពាណិជ្ជកម្ម​សេរី
2017-03-15 14:56:34  cri  Web Editor:Xu Xiaoxia
    ថ្ងៃ​ទី ១៥ ខែមីនា​នៅ​ក្រុងប៉េកាំង លោក​លីខឺឈាំង នាយករដ្ឋមន្ត្រី​ចិន​បាន​ថ្លែងថា ក្នុង​សភាពការណ៍​ដែល​ដំណើរ​សកលភាវូបនីយកម្ម​រង​ការទិទៀន​ខ្លះ​ឬ​មានឧបសគ្គ​ក្នុង​ផ្នែក​ខ្លះ ប៉ុន្តែ​ប្រទេសចិន​ប្រកាន់ខ្ជាប់​គោលជំហរ​មួយ​ជាប់ជានិច្ច នោះ​គឺ​គាំពារ​សកលភាវូបនីយកម្ម​ខាងសេដ្ឋកិច្ច គាំទ្រ​ពាណិជ្ជកម្ម​សេរី ។ ប្រទេសចិន​និង​ប្រទេស​ជាច្រើន​លើពិភពលោកដក៏​ដូចគ្នា សុទ្ធតែ​ជាអ្នក​ទទួលបាន​ផលប្រយោជន៍​ពី​សកលភាវូបនីយកម្ម ដូច្នេះហើយ ទ្វារ​បើកទូលាយ​របស់យើង​នឹង​កាន់តែ​បើក​កាន់តែ​ធំ ។ ពួកយើង​គឺចង់​កសាង​ទីខ្ពស់​និង​ទឹកដី​ដែល​រាក់ទាក់​កក់ក្តៅ​សម្រាប់​ការវិនិយោគទុន រួមគ្នា​ចែករំលែក​ឱកាស​អភិវឌ្ឍ​ជាមួយ​ពិភពលោក ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ