រដ្ឋមន្ត្រីក្រសួងការអប់រំចិនថ្លែងថា ការអូសបន្លាយរយៈពេលនៃការអប់រំតាមកាតព្វកិច្ចចំនួន៩ឆ្នាំនៅមិនទាន់មានមតិឯកភាពគ្នាក្នុងសង្គមនោះទេ
2017-03-13 15:44:00 cri Web Editor:Sun Lingling
ថ្ងៃទី១២ខែមីនា លោក Chen Baosheng រដ្ឋមន្ត្រីក្រសួងការអប់រំចិនបានថ្លែងក្នុងសន្និសីទអ្នកសារព័ត៌មានដែលបានបើកធ្វើនៃកិច្ចប្រជុំប្រចាំឆ្នាំនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនថា មូលដ្ឋានសង្គមនិងមតិឯកភាពគ្នានៃការអូសបន្លាយការអប់រំតាមកាតព្វកិច្ចចំនួន៩ឆ្នាំនៅតែមិនទាន់មានទេ ក្រៅពីនេះ នឹងបង្កើតយន្តការក្នុងវិស័យទាំងពីរគឺក្នុងសាលារៀននិងក្រៅសាលារៀន ដើម្បីបង្ការនិងទប់ស្កាត់បាតុភូតនិងរឿងដែលធ្វើបាបសិស្សក្នុងសាលារៀន ។